ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អាមេរិក​ជឿ​ថា​អ៊ុយ​ក្រែន​អាច​ឈ្នះ​សង្គ្រាម​​​បើ​មាន​ជំនួយ​គ្រប់​គ្រាន់

18 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​សាធារណ​រដ្ឋ​នៅ​អាមេរិក​ប្រមើល​ឃើញ​ថា​អ៊ុយ​ក្រែន​អាច​មាន​សមត្ថ​ភាព​វាយ​បក​វិញ​ទៅ​លើ​កង​ទ័ព​រុស្ស៊ី​ ហើយ​អាច​នឹង​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​សង្គ្រាម​​។ បន្ទាប់​ពី​​​វិល​ត្រឡប់​ពី​បំពេញ​ទស្សន​កិច្ច​នៅ​អ៊ុយ​ក្រែន​ មន្ត្រី​រូប​នេះ​យល់​ឃើញ​ថា​បើ​សិន​អាមេរិក និង​សម្ព័ន្ធមិត្ត​ផ្ដល់​ការ​ឧបត្ថម្ភ​-​គាំទ្រ​អ៊ុយ​ក្រែន​ឱ្យ​បាន​ពេញ​ទំហឹង​ អ៊ុយ​ក្រែន​ប្រាកដ​ជា​ឈ្នះ​សង្គ្រាម​។ លោក​ក៏​បាន​ជំរុញ​ឱ្យ​សភា​ខង់​ហ្ក្រែស (congress) បោះ​ឆ្នោត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​​ឱ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​សាធារណ​រដ្ឋ​នៅ​អាមេរិក​ប្រមើល​ឃើញ​ថា​អ៊ុយ​ក្រែន​អាច​មាន​សមត្ថ​ភាព​វាយ​បក​វិញ​ទៅ​លើ​កង​ទ័ព​រុស្ស៊ី​ ហើយ​អាច​នឹង​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​សង្គ្រាម​​។ បន្ទាប់​ពី​​​វិល​ត្រឡប់​ពី​បំពេញ​ទស្សន​កិច្ច​នៅ​អ៊ុយ​ក្រែន​ មន្ត្រី​រូប​នេះ​យល់​ឃើញ​ថា​បើ​សិន​អាមេរិក និង​សម្ព័ន្ធមិត្ត​ផ្ដល់​ការ​ឧបត្ថម្ភ​-​គាំទ្រ​អ៊ុយ​ក្រែន​ឱ្យ​បាន​ពេញ​ទំហឹង​ អ៊ុយ​ក្រែន​ប្រាកដ​ជា​ឈ្នះ​សង្គ្រាម​។ លោក​ក៏​បាន​ជំរុញ​ឱ្យ​សភា​ខង់​ហ្ក្រែស (congress) បោះ​ឆ្នោត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​​ឱ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

​លោក​ម៉ៃឃើល​ ថឺន​ណឺ (Michael Turner) ជា​អ្នក​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ​អូហៃ​យ៉ូ (Ohio) និង​ជា​សមាជិក​គណៈ​កម្ម​ការ​រដ្ឋ​សភា​ទទួល​បន្ទុក​ខាង​អាវុធ​។ លោក​បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​សភា​សភា​ដែល​មក​​ពី​គណ​បក្ស​ទាំង​២​ទៅ​ប្រទេស​អ៊ុយ​ក្រែន​ ប៉ូឡូញ និង​អាល្លឺម៉ង់​។ លោក​អំពាវ​នាវ​ឱ្យ​ប្រធាន​រដ្ឋ​សភា​ លោក​ម៉ៃ​ចនសុន (Mike Johnson) ​ប្រញាប់​រៀប​ចំ​ការ​បោះ​ឆ្នោត​អនុ​ម័ត​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​។

យោង​តាម​វិធាន​ការ​ដាក់​ទណ្ឌ​កម្ម​ថ្មី​​នេះ​ ក្រុម​ប្រទេស​ដែល​បន្ត​ទិញ​​​​ប្រេង​ឆៅ, ឧស្ម័ន និង​ទំនិញ​ដទៃ​ទៀត​​ពី​រុស្ស៊ី​អាច​នឹង​ត្រូវ​អាមេរិក​ដំឡើង​ពន្ធ​ដ៏​ខ្ពស់​ទៅ​លើ​ទំនិញ​របស់​ពួក​គេ​នៅ​ពេល​ដឹក​ទៅ​លក់​នៅ​អាមេរិក​​។ នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​សាស្ត្រ​កាត់​ផ្ដាច់​ប្រាក់​ចំណូល​របស់​រុស្ស៊ី​។ លោក​ថឺន​ណឺ​ថ្លែង​ថា​លោក​ត្រាំ​ពិត​ជា​គិត​បាន​ត្រឹម​ត្រូវ​។ អ៊ុយ​ក្រែន​អាច​នឹង​វាយ​ដណ្ដើម​យក​ទឹក​ដី​របស់​ខ្លួន​ត្រឡប់​មក​វិញ​ទាំង​អស់​។

ការ​អំពាវ​នាវ​របស់​អ្នក​តំណាង​រាស្ត្រ​រូប​នេះ​ជា​កម្លាំង​ជំរុញ​ថ្មី​មួយ​ទៀត​ដើម្បី​អនុ​ម័ត​សេចក្ដីព្រាង​ច្បាប់​ដាក់​ទណ្ឌ​កម្ម​។ សេចក្ដី​ព្រាង​នេះ​ទទួល​បាន​គាំទ្រ​យ៉ាង​ទូលំ​ទូលាយ​ ប៉ុន្តែ​ត្រូវ​​នៅ​ទើរ​ត្រឹម​រដ្ឋ​សភា​រាប់​ខែ​មក​ហើយ​​ដើម្បី​រង់​ចាំ​សេចក្ដី​សម្រេច​ពី​រដ្ឋាភិបាល​របស់​លោក​ត្រាំ​។ សមាជិក​ព្រឹទ្ធ​សភា​ស្ទើរ​តែ​ទាំង​អស់​រួម​ទាំង​អ្នក​តំណាង​រាស្ត្រ​ភាគ​ច្រើន​បាន​ចុះ​ហត្ថ​លេខា​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ​។

​អាមេរិក​លើក​នេះ​អាច​នឹង​លេង​ដៃ​ធ្ងន់​​បន្តិច​​។ នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នោះ​ ប្រទេស​ណា​ដែល​ទិញ​ទំនិញ​រុស្ស៊ី​ ហើយ​ដឹក​ទំនិញ​ទៅ​លក់​នៅ​អាមេរិក​អាច​នឹង​ត្រូវ​អាមេរិក​​ដំឡើង​ពន្ធ​គយ​រហូត​ដល់​៥០០​%​ ក្នុ​ងនោះ​ក៏​មាន​​រុស្ស៊ី​​​​ចិន និង​ឥណ្ឌា​​ផង​ដែរ​​​។ ​លោក​ថឺន​ណឺ​មាន​ជំនឿ​ថា​បើ​សិន​មាន​ជំនួយ​គ្រប់​គ្រាន់​សម្រាប់​អ៊ុយ​ក្រែន​ ហើយ​​ក្រុម​បស្ចិម​ប្រទេស​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​ថែម​ទៀត​ ពេល​នោះ​រុស្ស៊ី​មិន​អាច​ជោគ​ជ័យ​ទៅ​រួច​ទេ​ គឺ​មាន​តែ​បរាជ័យ​។

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​ប្រធាន​រដ្ឋ​សភា លោក​ថឺន​ណឺ​គូស​បញ្ជាក់​ថា​លោក​ពូទីន​មិន​អាច​បញ្ឈប់​ការ​វាយ​ប្រហារ​ត្រឹម​ប្រទេស​អ៊ុយ​ក្រែន​ទេ​។ មាន​ន័យ​ថា​គាត់​អាច​នឹង​ពង្រីក​សង្គ្រាម​ទៅ​ប្រទេស​ដទៃ​ទៀត​។ នេះ​បើ​តាម​ការ​ដក​ស្រង់​ប្រភព​ពី​អេភី និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ