មេដឹកនាំ​បក្ស​​កំពុង​កាន់​​​អំណាច​​ប៉ាគីស្ថាន​​មួយ​រូប​​ត្រូវ​បាញ់​​ស្លាប់​ក្នុង​ក្រុង​ការ៉ាជី​


​មេដឹកនាំ​​​គណបក្ស​​​កំពុងកាន់អំណាច​​ថ្នាក់​កណ្តាល​ប៉ាគីស្ថាន​មួយរូប ត្រូវ​បានបាញ់ស្លាប់​ដោយ​ខ្មាន់កាំភ្លើង​​​មិនស្គាល់​អត្តសញ្ញាណ​​​ម្នាក់​ នៅ​ក្នុងទីក្រុង​​​កំពង់​ផែការ៉ាជី កាលពីល្ងាច​ថ្ងៃទី​​១៦ កក្កដា ​​កន្លងមក ។ ​​តាមសាក្សី​ និង​បណ្តាញ​ព័ត៌មាន​​ក្នុងស្រុក​ប៉ាគីស្ថាន​​​​រាយការណ៍​ថា ​មេ​ដឹក​នាំ​គណបក្ស​រូបនេះ លោក Amir Shah ត្រូវ​បាន​បាញ់​​ប្រហារ​នៅ​តំបន់ Gulistan Jauhar។ ​ក្រោយ​ពី​រង​​​ការបាញ់ប្រហារ​​លោក​រង​របួស​ធ្ងន់​ធ្ងរ​ ហើយត្រូវ​នាំយកទៅជួយសង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​ ប៉ុន្តែ​​​ដោយសារ​​ស្ថាន​ភាព​របួសធ្ងន់ធ្ងរ​ពេក មិនអាច​ជួយ​​សង្គ្រោះបាន​ឡើយ ​​​បណ្តាល​ឱ្យ​​​លោក​​ស្លាប់​នៅ​មន្ទីរពេទ្យ​។​

ទូរទស្សន៍ Dawn របស់ប៉ាគីស្ថាន​​រាយ​ការណ៍​​ថា ​លោក Amir រង​ការ​បាញ់​ប្រហារ​​នៅ​ពេលលោក​កំពុង​ធ្វើ​ដំណើរ​​​តាម​រថយន្ត​។​ ពុំទាន់​មាន​ក្រុម​ណា​មួយអះអាង​ទទួលខុស​ត្រូវ​​ចំពោះ​​​អំពើ​បាញ់​ប្រហារ​នេះនៅឡើយទេ​។ ​ប៉ូលិសក្រុង​​​​ការ៉ាជីវ​និយាយ​ថា ​ពេលនេះ​ពួក​គេ​​​កំពុង​ស៊ើបអង្កេត​​​​រកមូលហេតុ​​នៅ​ពីក្រោយ​ការ​​បាញ់ប្រហារ​នេះ ​ហើយ​ប៉ូលិស​​​សង្ស័យ​ថា ​​​​ការ​បាញ់ប្រហារ​​នេះ​ជាការ​​វាយប្រហារ​រៀបចំទុកជា​មុន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ