ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ហូបអាហារ​អត្តសញ្ញាណ​ខ្មែរ​ជា​ច្រើន​មុខ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​ម្ហូបអាហារ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ

1 ថ្ងៃ មុន

ក្រុង​កូ​ឡា​ឡាំ​ពួរ ៖ ម្ហូបអាហារ​អត្តសញ្ញាណ​ខ្មែរ​ជា​ច្រើន​មុខ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ Food and Hotel Malaysia 2025 នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ…

ក្រុង​កូ​ឡា​ឡាំ​ពួរ ៖ ម្ហូបអាហារ​អត្តសញ្ញាណ​ខ្មែរ​ជា​ច្រើន​មុខ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ Food and Hotel Malaysia 2025 នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Informa Markets​។ ម្ហូបអាហារ​អត្តសញ្ញាណ​ខ្មែរ​ទាំងនោះ​រួម​មាន ហហ្មុក​ត្រី នំ​បញ្ចុក និង​គ្រាប់ស្វាយចន្ទី ដើម្បី​តាំង​បង្ហាញ​ជូន​ភ្ញៀវ ដែល​ចូល​មក​ទស្សនា​ស្តង់​ពិព័រណ៍​របស់​ក្រសួងទេសចរណ៍ និង​ដើម្បី​ជា​ការ​លើកកម្ពស់​វិស័យ​ម្ហូបអាហារ និង​បង្ហាញ​ពី​គោលដៅ​ទេសចរណ៍​ទាក់ទាញ​របស់​កម្ពុជា ។

នា​ឱកាស​នោះ ក្រសួងទេសចរណ៍ សហការ​ជាមួយ​សណ្ឋាគារ ណា​ហ្គា​វើ​ល និង​សមាគម​ចុងភៅ​កម្ពុជា បាន​នាំ​យក​ម្ហូបអាហារ​អត្តសញ្ញាណ​ខ្មែរ​រួម​មាន ហហ្មុក​ត្រី នំ​បញ្ចុក និង​គ្រាប់ស្វាយចន្ទី ដើម្បី​តាំង​បង្ហាញ​ជូន​ភ្ញៀវ ដែល​ចូល​មក​ទស្សនា​ស្តង់​ពិព័រណ៍​របស់​ក្រសួងទេសចរណ៍ ដើម្បី​ជា​ការ​លើកកម្ពស់​វិស័យ​ម្ហូបអាហារ និង​បង្ហាញ​ពី​គោលដៅ​ទេសចរណ៍​ទាក់ទាញ​របស់​កម្ពុជា​ផង​ដែរ​។ លើស​ពី​នេះ យុវជន​កម្ពុជា ចំនួន​០៣​រូប ក៏​នឹង​ចូលរួម​ការ​ប្រកួត​ជំនាញ​ធ្វើ​ម្ហូប ក្នុង​កម្មវិធី Mamee Asian Culinary Cup ដែល​មាន​បេក្ខជន​ចូលរួម​ប្រកួត​សរុប​ចំនួន ៣៦​រូប មក​ពី ១២​ប្រទេស នៅ​ក្នុង​តំបន់​អាស៊ី ។

តាម​រយៈ​ពិព័រណ៍​នេះ ក្រសួងទេសចរណ៍​នឹង​ជំរុញ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​ផ្សព្វផ្សាយ និង​ទាក់ទាញ​អ្នក​វិនិយោគ​លើ​វិស័យ​ម្ហូបអាហារ ព្រមទាំង​ជំរុញ​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ចូលរួម​ពិព័រណ៍ Food and Hotel Malaysia 2025 នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Informa Markets​។

ពិព័រណ៍​កម្រិត​អន្តរជាតិ​នេះ មានការ​ចូលរួម​ពី​តំណាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ជុំវិញ​ពិភពលោក​សរុប​ចំនួន ១,៥០០​ស្តង់ ដោយ​ផ្តោត​សំខាន់​លើ​ការ​លើកកម្ពស់​វិស័យ​ម្ហូបអាហារ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច ដោយ​រំពឹង​ថា​មាន​អ្នកចូលរួម​ជា​អ្នកលក់ និង​អ្នកទិញ (Buyers-Sellers) និង​អ្នក​ទស្សនា​ប្រមាណ ១២,០០០​នាក់ ក្នុង​រយៈពេល​៥​ថ្ងៃនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ