ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋជាង៤ពាន់គ្រួសារ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន២នៅខេត្តរតនគិរី

35 នាទី មុន

ខេត្តរតនគិរី៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន៤.៤៥០គ្រួសាររងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន២នៅខេត្តរតនគិរី គិតត្រឹម​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២៦ ខែកញ្ញានេះ បានឱ្យដឹងថា…

ខេត្តរតនគិរី៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន៤.៤៥០គ្រួសាររងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន២នៅខេត្តរតនគិរី គិតត្រឹម​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២៦ ខែកញ្ញានេះ បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ទឹកភ្លៀង បានបង្ក​ឱ្យរងផលប៉ពាល់ស្រុកចំនួន ២ គឺស្រុកលំផាត់ និងស្រុកកូនមុំ ក្នុងនោះ ស្រុកលំផាត់ ប៉ះពាល់ចំនួន ៣ឃុំ មានប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៣.៤៦៧ គ្រួសារ និងស្រុកកូនមុំ ប៉ះពាល់ចំនួន ៥ឃុំ ប្រជាពលរដ្ឋរងផលប៉ះពាល់សរុប ចំនួន ៩៨៣គ្រួសារ។

បើតាមរដ្ឋបាលខេត្ត, អាជ្ញាធរ ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កំពុងបន្តតាមដានស្ថានភាពទឹកជំនន់យ៉ាងយកចិត្តទុកដាក់ និងបានសម្របសម្រួលជម្លៀសប្រជាជនដែលងាយរងគ្រោះ មិនមានមធ្យោបាយ ទៅកាន់ទីទួលសុវត្ថិភាព បានចំនួន ១៧៥គ្រួសារ។

គួរបញ្ជាក់ថា នៅក្នុងភាពគ្រោះមហន្តរាយទឹកជំនន់នេះ ពុំបានបង្កឱ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

​សូមជម្រាបជូនថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពកម្ពស់ទឹកទន្លេស្រែពកលំផាត់ ស្ថិតក្នុងកម្ពស់ទឹក ១៣,៦៧ម៉ែត្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ