ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដណ្ដើម​បាន​មេដាយ​៧​គ្រឿង ពីព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​វ៉ូ​ស៊ូ​អាស៊ាន​-​ចិន​​នៅ​​ម៉ា​ឡេ​ស៊ី​

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​វ៉ូ​ស៊ូ​កម្ពុជា ​ដែលទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួតកីឡា​វ៉ូស៊ូអាស៊ាន​-​ចិន​(The 1st ASEAN-CHINA WOMEN’s Wushu Championship…

រាជធានី​ភ្នំពេញ​ ៖ ​ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​វ៉ូ​ស៊ូ​កម្ពុជា ​ដែលទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួតកីឡា​វ៉ូស៊ូអាស៊ាន​-​ចិន​(The 1st ASEAN-CHINA WOMEN’s Wushu Championship 2025) ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​ដណ្ដើម​បាន​មេដាយ​ចំនួន​៧​គ្រឿង​ត្រឡប់​មក​ជូន​ជាតិ​មាតុភូមិ​។

ចំពោះ​ប្រតិភូ​កីឡា​វ៉ូ​ស៊ូ​កម្ពុជា​ដែល​បាន​ទៅ​ចូលរួម​នៅ​ក្នុង ព្រឹត្តិការណ៍​ប្រកួត​កីឡា​វ៉ូ​ស៊ូ​អាស៊ាន​-​ចិន​ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី​លើក​នេះ​គឺ​ទទួល​បានការ​អនុញ្ញាតិ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដោយ​ការ​ប្រកួត​បាន​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៥​ខែកញ្ញា ឆ្នាំ​២០២៥ មាន​បណ្ដា​ប្រទេស​ចំនួន​៩​ចូលរួម​។

​ចំណែក​កម្ពុជា​បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក គ្រូ​ជំនួយ​កីឡាករ កីឡាការិនី​ចំនួន​៨​នាក់​ដឹកនាំ​ដោយ​លោក​ម៉ៅ ច​ន្ថា​វុ​ធ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូ​ស៊ូ​កម្ពុជា ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​សហព័ន្ធ​កីឡា​វ៉ូ​ស៊ូ​កីឡា​វ៉ូ​ស៊ូ​អាស៊ាន​-​ចិន​(ASEAN-CHINA Wushu Federation)​ដោយ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ចំនួន​៥​គ្រឿងក្នុង​នោះ​មេដាយ​ប្រាក់​១​គ្រឿង​និង​មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង​។

លោក​ម៉ៅ ច​ន្ថា​វុ​ធ​ អគ្គ​លេខា​សហព័ន្ធ​កីឡា​វ៉ូ​ស៊ូ​កម្ពុជា​បាន​រាយការណ៍​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​មក​ថា ក្នុង​ចំណោម​មេដាយ​ទាំង​៥​គ្រឿង​ដែល​កម្ពុជា​ដណ្ដើម​បាន សម្រាប​វិញ្ញាសា​Duilian សម្ដែង​ជា​ក្រុម​មាន​ចំនួន​២​នាក់​លើ​ប្រភេទ​អាយុ​ក្រោម​១៨​ឆ្នាំ​ដណ្ដើម​បាន​មេដាយ​ប្រាក់​ចំនួន​២​គ្រឿង និង​២​នាក់​លើ​ប្រភេទ​មនុស្ស​ពេញវ័យ​វិញ្ញាសា​សម្ដែង​ដូច​គ្នា​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​២​គ្រឿង​។​ចំណែក​វិញ្ញាសា​Taolu​សម្ដែង​ឯកត្តជន រួម​មាន​៖​វិញ្ញាសា​ណា​ន់​ឈាន វិញ្ញាសា​ណា​ន់តា​វ​និង​វិញ្ញាសា​ជឿន​ស៊ុ​លើ​ប្រភេទ​អាយុ​ក្រោម​១៨​ឆ្នាំ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ចំនួន​៣​គ្រឿង​បន្ថែម​ទៀត​។

សូម​បញ្ជាក់​ថា​ប្រតិភូ​កីឡា​វ៉ូ​ស៊ូ​កម្ពុជា​នឹង​ត្រឡប់​មក​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​២៦​ខែកញ្ញា​ឆ្នាំ​២០២៥​វេលា​ម៉ោង​៥និង៣០​នាទី​ល្ងាច​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ