ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​កម្ពុជា ៖ ស្នូរ​សំឡេង​កាំភ្លើង​នៅ​ខាង​ភាគី​ថៃ ប្រមាណ​៣០​គ្រាប់ នៅ​០៥​ទីតាំង ចាប់ពី​ម៉ោង​១១:២៥​នាទី ដល់​៥ល្ងាច​ថ្ងៃ​ទី​២៥ កញ្ញា

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​សូម​គូសបញ្ជាក់​ថា​៖ កងកម្លាំង​របស់​កម្ពុជា​មិន​បាន​បង្កហេតុ ឬ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​រំលោភ​បំពាន លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដូច​ការ​លើក​ឡើង​របស់​ភាគី​ថៃ​ឡើយ ។ បើ​យោង​តាម​ការ​បញ្ជាក់​ពី​កងកម្លាំង​របស់​កម្ពុជា​យើង ដែល​ឈរជើង​នៅ​ជួរ​មុខ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​សូម​គូសបញ្ជាក់​ថា​៖ កងកម្លាំង​របស់​កម្ពុជា​មិន​បាន​បង្កហេតុ ឬ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​រំលោភ​បំពាន លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដូច​ការ​លើក​ឡើង​របស់​ភាគី​ថៃ​ឡើយ ។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​កងកម្លាំង​របស់​កម្ពុជា​យើង ដែល​ឈរជើង​នៅ​ជួរ​មុខ បានឱ្យ​ដឹង​ថា ៖ នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥
-​ម៉ោង ១១:២៥​នាទី មាន​ស្នូរ​សំឡេង​បាញ់កាំភ្លើង​នៅ​ខាង​ភាគី​ថៃ នៅ​ទល់មុខ​ភូមិសាស្ត្រ​ជប់​តា​ប្រិ ចំនួន ១​គ្រាប់
-​ម៉ោង ១៦:៤៨​នាទី មាន​ស្នូរ​សំឡេង​បាញ់កាំភ្លើង​នៅ​ខាង​ភាគី​ថៃ នៅ​ទល់មុខ​ភូមិសាស្ត្រ​ច្រក​អានសេះ ចំនួន ៣​គ្រាប់
-​ពី​ម៉ោង ១៦:៤៨​នាទី ដល់​ម៉ោង ១៧:០០​នាទី មាន​ស្នូរ​សំឡេង​បាញ់កាំភ្លើង​នៅ​ខាង​ភាគី​ថៃ នៅ​ទល់មុខ​ភូមិ​សា​ស្ត​ព្រ​លាន​ថ្ម បុស្ស​ស្បូវ ជាំ​តែ ប្រហែល​ចំនួន​២៥ ទៅ ៣០​គ្រាប់ ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៖ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​ព័ត៌មាន​ដល់​សាធារណ​ជនជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥ មាន​ផេ​ក​ផ្លូវការ​របស់​កងទ័ពជើងគោក​ថៃ និង​សារព័ត៌មាន​របស់​ថៃ​មួយ​ចំនួន បាន​ចុះ​ផ្សាយ​ថា “​កម្ពុជា​បង្កហេតុ​ពេញ​មួយ​យប់​នៅ​តំបន់​យោធភូមិ ភាគ​ទី​២” ដោយ​ឮ​សម្លេង​កាំភ្លើង​, សម្លេង​ផ្ទុះ​គ្រាប់បែក​, រក​ឃើញ​ការ​ចូល​ជិត​លួស​បន្លា​ហើយ​ការ​បាញ់ ដើម្បី​ពិនិត្យ​មើល​រយៈ​ចម្ងាយ​។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ស្រាយ​បំភ្លឺ​ថា កងកម្លាំង​របស់​កម្ពុជា មិន​បាន​បង្កហេតុ ឬ​ធ្វើ​សកម្មភាព​ណាមួយ ដែល​រំលោភ​បំពាន​លើ​កិច្ច​ព្រម ព្រៀង​បទ​ឈប់​បាញ់ ដូច​ការ​លើក​ឡើង​របស់​ភាគី​ថៃ​ឡើយ ។

កងកម្លាំង​របស់​កម្ពុជា សូម​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ ចំពោះ​ការ​គោរព និង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​នៃ​បទ​ឈប់​បាញ់​រវាង​យោធា​កម្ពុជា និង​យោធា​ថៃ បាន​យ៉ាង​ម៉ឺងម៉ាត់ និង​ខ្ជាប់ខ្ជួន​បំផុត ជាមួយនឹង​ស្មារតី នៃ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សហការ​គ្នា​នៅ​គ្រប់​កម្រិត កម្ពុជា​តែងតែ​រក្សា​នូវ​កិច្ចសហការ​ល្អជា​មួយ​គ្នា​។ ក្នុង​នោះ​ផង​ដែរ ក្រុម​ទំនាក់ទំនង​រវាង​កម្ពុជា​-​ថៃ នៅ​ជួរ​មុខ គឺ​បាន​ធ្វើការ​ជាមួយ​គ្នា​ជាប់​ជា​ប្រចាំ តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន ឬ​ការ​បញ្ជាក់​គ្នា​ទៅ​វិញ​ទៅ​មក ដើ​ម្ប​ចៀសវាង​ការ​ភាន់ច្រឡំ ឬ​ការ​បង្ក​ភាព​តានតឹង​ណាមួយ​ដែល​មិន​ចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ