ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​នគរបាល​ជាតិ​កម្ពុជា​-​ថៃ លើក​ទី​២ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ត្រូវ​បាន​ពន្យារពេល

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយ​ប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖…

រាជធានី​ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយ​ប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ កិច្ចប្រជុំ​លើក​ទី​២ រវាង​នគរបាល​ជាតិ​កម្ពុជា និង​គណៈប្រតិភូ​ថៃ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ដើម្បី​ពិនិត្យ​លើ​សេចក្តី​ព្រាង​ផែនការ​សកម្មភាព​កិច្ច​សហ​ប្រ​តិ​ប​ត្តិ្ក​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន រួម​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ជួញដូរ​មនុស្ស ត្រូវ​បាន​លើក​ពេល ដោយ​មិន​ទាន់​កំណត់​ពេលវេលា​ជាក់លាក់​ថ្មី​នៅឡើយ ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ភាគី​កម្ពុជា កំពុង​រង​ចាំ​លិខិត​ជូនដំណឹង​ជា​ផ្លូវការ​ពី​ភាគី​ថៃ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ឯកឧត្តម ស៊ា​ង ធា​រិ​ទ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​គណៈប្រតិភូ​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៥ នេះ ។

ផ្អែក​តាម​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​១ រវាង​នគរបាល​ជាតិ​កម្ពុជា និង​គណៈប្រតិភូ​ថៃ កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ភាគី​ទាំង​ពីរ​នឹង​បន្ត​ជួប​គ្នា​លើក​ទី​២ ដែល​កម្ពុជា​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​លើ​ខ្លឹមសារ​ព្រាង នៃ​ផែនការ​សកម្មភាព​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន រួម​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ជួញដូរ​មនុស្ស ។

ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា យក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ ជា​កាលកំណត់​ជួប​គ្នា​លើក​ទី​២ ក្នុង​នោះ​ដែរ​ភាគី​កម្ពុជា បាន​ត្រៀម​រួចរាល់​ទាំង​ការ​ទំនាក់ទំនង​អញ្ជើញ​ភាគី​ថៃ ខ្លឹមសារ និង​ទីកន្លែង ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៥ ភាគី​ថៃ​បាន​ជូនដំណឹង​ក្រៅផ្លូវការ​តាម​រយៈ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ​អម​ស្ថានទូត​ប្រចាំ​ក្រុងភ្នំពេញ​ពី​ការ​លើក​ពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ