ប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើន ក្នុងឃុំបាន Ban Krathum ស្រុក Sena ខេត្តព្រះនគរស៊ីអាយុធ្យា កំពុងទទួលរងទុក្ខវេទនាដោយសារទឹកជំនន់ ដែលកើនឡើងខ្ពស់ជាង៣ ម៉ែត្រ និងបានលិចអស់រយៈពេលជិតមួយខែមកហើយ ។ នេះបើយោងតាមផេកសារព័ត៌មានថៃបានផ្សាយ ។
គិតមកទល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពទឹកជំនន់ នៅខេត្តព្រះនគរស៊ីអាយុធ្យាថា កម្រិតទឹកនៅតែបន្តកើនឡើង និងបានលិចតំបន់កាន់តែធំទូលាយ ។
ស្ថាប័នជំនាញ ក៏បានចេញសេចក្ដីជូនដំណឹង ដើម្បីឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេប៉ាសាក់ (Pa Sak) ត្រៀមខ្លួនទទួលយកស្ថានភាពទឹក ដែលនឹងកើនឡើងបន្ថែមទៀត ។
ទន្លេចៅប្រាយ៉ា (Chao Phraya) របស់ខេត្តឆៃណាត (Chainat) នៅតែបន្តបញ្ចេញទឹកក្នុងអត្រា២,២០០ ម៉ែត្រគូបក្នុងមួយវិនាទី ។ បរិមាណទឹកហូរចេញពីទន្លេចៅប្រាយ៉ា ដែលហូរឆ្លងកាត់ខេត្តព្រះនគរស៊ីអាយុធ្យា បានបង្កឱ្យកម្រិតទឹកក្នុងទន្លេចៅប្រាយ៉ា ទន្លេណយ (Noi) និងព្រែកផ្សេងៗទៀតកើនឡើង ។
អ្នកយកព័ត៌មានបានរាយការណ៍ថា ស្ថានភាពទឹកជំនន់បានបង្កឱ្យមានករណីស្លា.ប់ដោយសារលង់ទឹកចំនួន៣ នាក់ហើយ នៅក្នុងខេត្តព្រះនគរស៊ីអាយុធ្យា ៕
ចែករំលែកព័តមាននេះ