ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរស្រុកកោះញែក ៖ ទឹកជំនន់ចាប់ផ្តើមស្រក ទោះបីទំហំនៃការខូចខាតមិនទាន់វាយតម្លៃបានពេញលេញ

1 នាទី មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទឹកជំនន់​ដែល​បាន​ជន់​លិច​ស្រុក​កោះ​ញែក រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​ចាប់ផ្តើម​ស្រក​ទៅ​វិញ​បណ្តើរ​ៗ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ ក្រោយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា​ធ្វើ​ឱ្យ​កម្ពស់​ទឹក​ទន្លេស្រែពក​ឡើង​ខ្ពស់ ។ អាជ្ញាធរ​ស្រុក​បាន​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា…

ខេត្តមណ្ឌលគិរី ៖ ទឹកជំនន់​ដែល​បាន​ជន់​លិច​ស្រុក​កោះ​ញែក រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​ចាប់ផ្តើម​ស្រក​ទៅ​វិញ​បណ្តើរ​ៗ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ ក្រោយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា​ធ្វើ​ឱ្យ​កម្ពស់​ទឹក​ទន្លេស្រែពក​ឡើង​ខ្ពស់ ។

អាជ្ញាធរ​ស្រុក​បាន​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា ដោយ​ជម្លៀស​ពួក​គាត់​ទៅ​កាន់​ទីទួល​សុវត្ថិភាព ដូច្នេះ​ហើយ​មិន​មាន​ករណី​បាត់បង់​អាយុជីវិត​នោះ​ទេ ។

លោក សី ទូច អភិបាលស្រុក​កោះ​ញែក បាន​បញ្ជាក់​ថា ការ​វាយតម្លៃ​ពី​ទំហំ​នៃ​ការ​ខូចខាត​សរុប មិន​ទាន់​អាច​ធ្វើ​ទៅ​បាន​នៅឡើយ​ទេ ព្រោះ​ទឹក​មិន​ទាន់​ស្រក​អស់ទាំង​ស្រុង ។

ទោះជា​យ៉ាងណា លោក​បាន​រាយការណ៍​ពី​ផល​ប៉ះពាល់​បឋម​គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ ទៅ​លើ​ឃុំ​ចំនួន ៦ រួម​មាន ៖
-​ឃុំ​ណ​ង​ឃី​លិ​ក​៖ ផ្លូវ​ចំនួន ៤ កន្លែង​ប្រវែង​ប្រហែល​១,០៨០ ម៉ែត្រ​ត្រូវ​បាន​លិច​ទឹក​។
-​ឃុំ​អរ​បួន​លើ ៖ ផ្លូវ​ទូ​ទាំង​ឃុំ​ត្រូវ​បាន​លិច​ទឹក និង​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១៥៥ ខ្នង (​ស្មើនឹង ១៨០ គ្រួសារ​)​។
-​ឃុំរ​យ៉​៖ ផ្លូវ​ចំនួន​២ ខ្សែ​ប្រវែង ៨០០​ម៉ែត្រ និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០០ ខ្នង​រង​ផល​ប៉ះពាល់​។
-​ឃុំ​សុខសាន្ត ៖ ផ្លូវ​ទូ​ទាំង​ឃុំ​ប្រវែង ៣,៥០០ ម៉ែត្រ​ត្រូវ​បាន​លិច​ទឹក​។ សាលា​បឋម​សិក្សា​សុខសាន្ត​រង​ផល​ប៉ះពាល់ និង​ទំនប់​ចំនួន ២ គឺ​ទំនប់​អូរ​វល់​ត្រូវ​បាន​ខូចខាត​ទាំងស្រុង ចំណែកឯ​ទំនប់​អូរ​ណំ​វិញ​ទឹកបាន​ហូរ​ច្រោះ​លើ​ខ្នង​ទំនប់​ប្រវែង ១,៤០០ ម៉ែត្រ​។
-​ឃុំ​ស្រែ​ហ៊ុយ ៖ ផ្លូវ​សរុប​ប្រវែង ៥,៥០០ ម៉ែត្រ​ត្រូវ​បាន​លិច​ទឹក​។
-​ឃុំ​ស្រែ​សង្គម​៖ វត្ត​ចំនួន ២ គឺ​វត្ត​គិរី​រម្យ និង​វត្ត​រតន​មណ្ឌល​រង្សី រង​ផល​ប៉ះពាល់ និង​សាលា​បឋម​សិក្សា​ហ៊ុន សែន​កោះ​ញែក​ក៏​ត្រូវ​ជន់​លិច​ផង​ដែរ​។

លើស​ពី​នេះ ផ្លូវ​មួយ​ចំនួន និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៥ ខ្នង​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ