ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការនាំចូលឡាន និងម៉ូតូស្ទុះឡើងខ្លាំង

3 ម៉ោង មុន

៨​ខែ​នៃ​ឆ្នាំ​២០២៥ ស្ថិតិ​បាន​បង្ហាញ​ថា ការ​នាំ​ចូល​រថយន្ត​លក្ខណៈ​គ្រួសារ និង​ម៉ូតូ គឺ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ពី​ខែមករា ដល់​ខែសីហា…

៨​ខែ​នៃ​ឆ្នាំ​២០២៥ ស្ថិតិ​បាន​បង្ហាញ​ថា ការ​នាំ​ចូល​រថយន្ត​លក្ខណៈ​គ្រួសារ និង​ម៉ូតូ គឺ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។

រូបតំណាងដោយAI

ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២៥​នេះ ការ​នាំ​ចូល​រថយន្ត​លក្ខណៈ​គ្រួសារ​ត្រូវ​បាន​គេ​ដឹង​ថា គឺ​មាន​តម្លៃ​ដល់​ទៅ​ជាង​៦៩២​លាន​ដុល្លារ​កើនឡើង ដល់​ទៅ​ជាង​៦៤​ភាគរយ​ឯណោះ ។

ដោយឡែក ការ​នាំ​ចូល​ម៉ូតូ​វិញ ក៏​ត្រូវ​បាន​គេ​កត់ត្រា​អំពី​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ដែរ នៅ​ក្នុង​រយៈពេល​៨​ខែ​កន្លង​ទៅ​នេះ ដោយ​មាន​តម្លៃ​សរុប​ជាង​២៧១ លាន​ដុល្លារ កើនឡើង​ជិត​៤៣​ភាគរយ ។

ក្រៅពី​នោះ​ការ​នាំ​ចូល​នូវ​គ្រឿងបន្លាស់ គឺ​មាន​តម្លៃ​សរុប​ជាង​១៩៦ លាន​ដុល្លារ កើនឡើង​ដល់​ទៅ​ជាង ៣៣២​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ