ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) ​ជាផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពល

5 ម៉ោង មុន

ខេត្តកំពត៖ ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) គឺជាផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពល តភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅកាន់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និងតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក)។ យោងតាមការចុះផ្សាយរបស់​ក្រសួងសាធារណការ…

ខេត្តកំពត៖ ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) គឺជាផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពល តភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅកាន់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និងតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក)។

យោងតាមការចុះផ្សាយរបស់​ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០​ ខែកញ្ញានេះ បានចាត់ទុក ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) គឺជាផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពល តភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅកាន់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និងតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងបម្រើដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផលទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

បើតាមក្រសួង, ផ្លូវជាតិលេខ៣១ មានប្រវែងសរុបចំនួន ៥៣,៥៣ គីឡូម៉ែត្រមានចំណុចចាប់ផ្ដើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៧សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ