ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤ ស្លា.ប់​ម្នាក់ និង​រង​របួស​២​នាក់ ខណៈ​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន

11 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​រង​របួស ក្រោយ​បើក​ម៉ូតូ បុក​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស RX300 ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។…

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​រង​របួស ក្រោយ​បើក​ម៉ូតូ បុក​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស RX300 ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។

ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​២០ កញ្ញា ២០២៥ វេលា​ម៉ោង​១៦:៤៥​នាទី លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៦៦-១៦៧ ស្ថិត​ក្នុងភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង បង្ក​ដោយ​ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA WAVE ពណ៌​ខ្មៅ គ្មាន​ពាក់​ផ្លា​ក​លេខ ដែល​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ​ក្រូច ភេទ​ប្រុស និង​អ្នក​រួម​ដំណើរ​ចំនួន​០២​នាក់ ៖ ១.​ឈ្មោះ អ៊ុ​ង ដុល្លា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ស្រឡៃ ឃុំ​ភ្នំ​ត្បែ​២ ស្រុក​គូលែន ខេត្តព្រះវិហារ ។ និង​២.​ឈ្មោះ ប្រាក់ ចិ​ត្ដ្រា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ខេត្តកំពុងធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ត​ថា លុះ​មក​ដល់​ចំណុច​ខាងលើ បាន​ឡើង​វ៉ា​ជែង រួច​បាន​ចូល​ទៅ​បុក​ជាមួយ​រថយន្ដ​០១​គ្រឿង​ម៉ាក LEXUS RX300 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2K-7420 ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា និង​អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បាន​បុក​ចំ​ពីមុខ​ពេញទំហឹង​តែ​ម្ដង ។

ករណី​នេះ​បណ្ដាល​អោយ​អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​លើ​ម៉ូតូ​ចំនួន​០២​នាក់ (​រង​របួសធ្ងន់​) ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​ស​ង្ក្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន នួន សុ​ប្ផា​២ ឃុំ​សំរុង រីឯ​វត្ថុ​តាង (​រថយន្ដ​និង​ម៉ូតូ​) បាន​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។ ដោយឡែក​អ្នកបើកបរ​រថយន្ដ​ម៉ាក LEXUS RX300 បាន​ចុះ​ពី​រថយន្ដ​រត់គេច​ខ្លួន​បាត់ មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ