ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​៥​ប្រភេទ​នេះ មិន​គួរ​ញ៉ាំ​សណ្តែកដី អាច​ធ្វើ​ឱ្យ​​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ

1 ម៉ោង មុន

សណ្តែកដី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អាហារ​សម្រន់​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​។ ប៉ុន្តែ​ទោះបីជា​សណ្តែកដី​សម្បូរ​ដោយ​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ល្អ​ក៏​ដោយ ក៏​វា​មិនមែន​ជា​អាហារ​ដែល​ល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែរ​។ ការ​បរិភោគ​មិន​បាន​ត្រឹមត្រូវ​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។ ខាងក្រោម​នេះ​ជា​ក្រុម​មនុស្ស​ដែល​គួរ​ប្រយ័ត្ន ឬ​ចៀសវាង​ការ​ញ៉ាំ​សណ្តែកដី​៖ ១. អ្នកជំងឺ​ទឹកនោមផ្អែម…

សណ្តែកដី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អាហារ​សម្រន់​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​។ ប៉ុន្តែ​ទោះបីជា​សណ្តែកដី​សម្បូរ​ដោយ​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ល្អ​ក៏​ដោយ ក៏​វា​មិនមែន​ជា​អាហារ​ដែល​ល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែរ​។ ការ​បរិភោគ​មិន​បាន​ត្រឹមត្រូវ​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។

ខាងក្រោម​នេះ​ជា​ក្រុម​មនុស្ស​ដែល​គួរ​ប្រយ័ត្ន ឬ​ចៀសវាង​ការ​ញ៉ាំ​សណ្តែកដី​៖

១. អ្នកជំងឺ​ទឹកនោមផ្អែម

ទោះបីជា​សណ្តែកដី​មាន​ប្រយោជន៍​ក៏​ដោយ កាឡូរី​ក្នុង​សណ្តែកដី​មាន​ច្រើន​ណាស់​។ គ្រាន់តែ​សណ្តែកដី​ប្រហែល ១៨ គ្រាប់ មាន​កាឡូរី​ដល់​ទៅ ៩០ កាឡូរី​ឯណោះ​។ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ការ​បរិភោគ​ច្រើន​ពេក​នឹង​នាំ​ឲ្យ​លើស​កាឡូរី​ប្រចាំ​ថ្ងៃ ដែល​អាច​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​ជាតិ​ស្ករ​។
២. អ្នកជំងឺ​ក្រពះ​ពោះវៀន

សណ្តែកដី​មាន​ប្រូតេអ៊ីន​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​ត្រូវ​ធ្វើការ​ធ្ងន់​ជាង​មុន​ដើម្បី​រំលាយ​។ ការ​ញ៉ាំ​ច្រើន​ពេក​អាច​បង្កើន​បន្ទុក​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​បណ្តាល​ឱ្យ​ហើមពោះ ឬ​ពិបាក​រំលាយ​អាហារ​។
៣. អ្នកជំងឺ​ថ្លើម

សណ្តែកដី​សម្បូរ​ទាំង​ជាតិ​ខ្លាញ់ និង​ប្រូតេអ៊ីន​។ ការ​ញ៉ាំ​ច្រើន​នឹង​ដាក់បន្ទុក​បន្ថែម​លើ​ថ្លើម ដែល​អាច​ធ្វើ​ឲ្យ​មុខងារ​ថ្លើម​ចុះ​ខ្សោយ​កាន់តែ​ខ្លាំង​។
៤. អ្នក​ដែល​ក្អក

នៅ​ពេល​ក្អក បំពង់ក​របស់​អ្នក​ស្ងួត និង​រមាស់​ស្រាប់​។ ភាព​ស្ងួត និង​រឹង​របស់​សណ្តែកដី​អាច​ធ្វើ​ឲ្យ​ស្លាក់​ចូល​ក្នុង​បំពង់ក ហើយ​កម្ទេច​សណ្តែកដី​អាច​បង្ក​ឲ្យ​មាន​អាកា​រៈ​ក្អក​កាន់តែ​ធ្ងន់ធ្ងរ​។
៥. អ្នក​ដែល​ដក​ថង់ទឹកប្រមាត់​ចេញ

ថង់ទឹកប្រមាត់​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ជួយ​រំលាយ​ជាតិ​ខ្លាញ់​។ នៅ​ពេល​ដែល​វា​ត្រូវ​បាន​ដក​ចេញ ការ​ញ៉ាំ​សណ្តែកដី​ច្រើន​នឹង​ធ្វើ​ឲ្យ​ដំណើរការ​រំលាយ​ជាតិ​ខ្លាញ់​មាន​បញ្ហា​។ អ្នក​ដែល​មាន​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​ក៏​មិន​គួរ​ញ៉ាំ​ដែរ​។

សរុប​មក ទោះបី​សណ្តែកដី​ល្អ​សម្រាប់​សុខភាព​ក៏​ដោយ ក៏​អ្នក​គួរ​គ្រប់គ្រង​បរិមាណ​ដែល​អ្នក​ញ៉ាំ​ដែរ​។ គួរ​ញ៉ាំ​ក្នុង​បរិមាណ​ប្រហែល ១៥ ក្រាម (​ស្មើនឹង​ប្រហែល ១៥ ទៅ ៣០ គ្រាប់​) ក្នុង​មួយ​ថ្ងៃ ហើយ​ចៀសវាង​ការ​ញ៉ាំ​ច្រើន​ពេក​ដើម្បី​សុខភាព​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ