ខេត្តបាត់ដំបង៖ ជនមានពិការភាពមុខមាត់ផ្សេងៗ នឹងទទួលបានការវះកាត់ ចាប់ពីថ្ងៃទី១៤ ដល់ ១៧ ខែកញ្ញា នៅខេត្តបាត់ដំបង ដោយមានការចូលរួមពីក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយកជាតិ និងអន្តរជាតិ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា អង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំវះកាត់មាត់ឆែប ក្រអូមមាត់ឆែប ពិការភាពមុខមាត់ផ្សេងៗ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យខេត្តបាត់ដំបង។
គោលបំណងនៃបេសកកម្មនេះ ធ្វើឡើងដើម្បីផ្ដល់ការវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺដែលគាត់មានបញ្ហាឆែបមាត់ ឆែបក្រអូម រលាកនិងពិការភាពមុខមាត់ផ្សេងៗ។ដោយមានការចូលរួមពីក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយកជាតិ និងអន្តរជាតិ ដែលមានបទពិសោធ ដើម្បីផ្តល់នូវការវះកាត់ សេចក្ដីសង្ឃឹម និងស្នាមញញឹមថ្មីសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ។ ដូចនេះសម្រាប់ប្រជាពលរដ្ឋដែលមានបញ្ហាខាងលើ អាចទៅទទួលការព្យាបាលតាមកាលបរិច្ឆេទ និងទីកន្លែងដូចបានបញ្ជាក់នៅខាងលើ ដោយបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យជំនាញផ្ទាល់៕
ចែករំលែកព័តមាននេះ