ហារ​ស្លាក់ ខ្ជាក់ស្លែង​ “​ បទ​ពាក្យ​៨ ”


– ទាញ​ទ្វារ​បើក​ខ្វាក​ស្រងាក​ដួងចិត្ដ ឃើញ​ប្រពន្ធ​ផិត​នៅ​និង​នេត្រា
បើជា​អ្នក​ក្រៅ​មិនសូវ​ក្ដៅ​ផ្សា តែ​នេះ​បុត្រា​សំណព្វចិត្ដ​ខ្ញុំ ។
– ឃើញ​គេ​ធ្វើ​ល្អជា​មួយ​កូនប្រុស គិត​ថា​គេ​ស្មោះ​ម្ដាយ​ល្អ​សុខុម
លើកតំកើង​គេ​ដាក់​លើ​ទ្រនំ តែ​ខកចិត្ដ​ធំ​ចាញ់ល្បិច​បោកប្រាស់ ។
– តឹងទ្រូង​ស្ទើរ​ធ្លាយ​និយាយ​លែង​ចេញ ​ សោកា​ទោម្នេញ​ពេញ​ដោយ​អាម៉ាស់
មិន​គួរ​រើស​ចំ​ស្រី​ចើក​មុខ​ក្រាស់ ហ៊ាន​ធ្វើ​ផ្ដេសផ្ដាស់​មិន​ខ្មាស់់​ញាតិ​មិត្ដ​។
– កែវភ្នែក​ទាំង​គូរ​មើល​លែង​ឃើញ​អ្វី គ្មាន​ទេរ​ស្មី​ក្នុង​ឆាកជីវិត
កូនប្រុស​ដែល​ខ្ញុំ​ធ្លាប់តែ​យល់ចិត្ដ ផ្លាស់​ប្ដូរ​ចរិត​ជា​កូន​កំហូច ។
– បើ​យក​ស្រីខូច​មក​ធ្វើ​ប្រពន្ធ ក៏​គង់នៅ​គ្រាន់​ជាង​ប្រពន្ធ​ខូច
ដួងចិត្ដ​ឈឺចាប់​គ្មាន​អ្វី​ប្រដូច ប្រពន្ធចុង​ខូច​ជាមួយ​កូន​ឯង ។
– ម្ខាង​ជា​ប្រពន្ធ​ឯ​ម្ខាង​គឺ​កូន ឈឺចិត្ដ​ស្ទើរ​សូន្យ​កើតទុក្ខ​ចំបែង
វិបត្ដិ​គ្រួសារ​ហារ​ស្លាក់​ខ្ជាក់​ស្លែង ស្ដោះ​លើ​ទ្រូង​ឯង​រែង​ពើត​ឱ​រ៉ា​។
– សុខចិត្ដ​អប់រំ​គេហ៍​ទាំង​ពីរ​នាក់ មិន​ចង់​បែកបាក់​នៅ​ក្នុង​គ្រួសារ
គេ​ហ៍រិត​តែ​ផ្គើន​មិន​ក្រែង​ចិន្ដា នាំ​ទាំង​បុត្រា​ទៅ​បាត់​ស្រមោល ។
– ទៅ​ចុះ​ៗ​ខ្ញុំ​អស់​អាល័យ ​​ គង់តែ​មាន​ថ្ងៃ​កម្ម​តាម​អន្ទោល
សមនិង​សន្ទុះ​ដែល​នាង​បំបោល ធ្លាក់ខ្លួន​តែលតោល​នាង​គង់​ដឹងខ្លួន ។
ដោយ ព្រុំ គឹ​ម ជឿន prumkimchoeun@gmail.com

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ