រាជធានីភ្នំពេញ៖ កម្ពុជា-បារាំង គ្រោងកែលម្អសោភណភាពសារមន្ទីរជាតិកម្ពុជា ដើម្បីសម្រួលការដាក់តាំងសមុច្ច័យឱ្យមានភាពទាក់ទាញ ចំពោះភ្ញៀវជាតិនិងអន្តរជាតិ។
យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និវិចិត្រសិល្បៈ បានឱ្យដឹងថា នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃលើកទី៤ ស្តីពីការសិក្សាលទ្ធភាពនៃការស្តារនិតិសម្បទា និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកស្រី Yannick Lintz ប្រធានសារមន្ទីរសិល្បៈអាស៊ីហ្គីមេ សហប្រធាននៃគណៈកម្មាធិការអចិន្រ្តៃអម ដោយអ្នកជំនាញជាតិនិងអន្តរជាតិសរុបចំនួន២១នាក់។
បើតាមក្រសួង កិច្ចប្រជុំជាមួយអ្នកជំនាញពីប្រទេសបារាំងនេះ គឺមានគោលបំណងកែលម្អសោភណភាពសារមន្ទីរជាតិកម្ពុជា ដើម្បីសម្រួលការដាក់តាំងសមុច្ច័យឱ្យមានភាពទាក់ទាញ ចំពោះភ្ញៀវជាតិនិងអន្តរជាតិ៕
ចែករំលែកព័តមាននេះ