ភ្នំពេញ-បាងកក ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃទី៧ ខែកញ្ញា បានថ្លែងពីស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដោយតាំងចិត្តដោះស្រាយបញ្ហាជាមួយកម្ពុជា ដោយសន្តិវិធី នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានថៃ ចេញផ្សាយនៅយប់ ថ្ងៃទី០៧ កញ្ញា ២០២៥នេះ ។

លោកបានបញ្ជាក់ថា «ចំពោះបញ្ហាសន្តិសុខ នាពេលនេះ រដ្ឋាភិបាលរបស់ខ្ញុំ នឹងចាប់ផ្តើមអនុវត្តវិធានការដោះស្រាយជម្លោះកម្ពុជា-ថៃ តាមរយៈសន្តិវិធី ដើម្បីកាត់បន្ថយការបាត់បង់ និងទុក្ខលំបាករបស់ប្រជាជន នៃប្រទេសទាំងពីរ» ។
ចំណែកឯ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតអបអរសាទរដល់លោក អានុទីន ក្នុងតួនាទីថ្មីរបស់លោក។ ក្នុងលិខិតនោះ សម្តេចបានមានប្រសាសន៍ថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជា និងថៃ ឱ្យមានភាពប្រក្រតីឡើងវិញ កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមរបស់យើងរវាងប្រទេសទាំងពីរឱ្យទៅជាសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាពរួមគ្នា» ៕
ចែករំលែកព័តមាននេះ