ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ត្រៀម នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅកម្ពុជា​-​ថៃ (GBC) ចាប់ផ្ដើម​ហើយ​នៅ​ខេត្តកោះកុង

16 ម៉ោង មុន

ខេត្តកោះកុង ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា ៖ កិច្ចប្រជុំ​ក្រុម​លេខាធិការ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) បាន​ចាប់ផ្តើម​កិច្ចប្រជុំ​ហើយ នា​វេលា​ម៉ោង​០១:២៥​នាទី​រសៀល​ថ្ងៃអាទិត្យ…

ខេត្តកោះកុង ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា ៖ កិច្ចប្រជុំ​ក្រុម​លេខាធិការ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) បាន​ចាប់ផ្តើម​កិច្ចប្រជុំ​ហើយ នា​វេលា​ម៉ោង​០១:២៥​នាទី​រសៀល​ថ្ងៃអាទិត្យ ទី​៧ ខែកញ្ញា ឆ្នាំ​២០២៥​នេះ នៅ​ខេត្តកោះកុង ដើម្បី​ពិភាក្សា​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​ប្រសិទ្ធភាព និង​ភាព​ជឿជាក់​អំពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ការ​កសាង​ទំនុកចិត្ត​ជាមួយ​គ្នា ។

គណៈប្រតិភូ​ក្រុម​លេខាធិការ​របស់​កម្ពុជា ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ ញ៉ែ​ម បូ​រ៉ា​ដែន ប្រធាន​ក្រុម​លេខាធិការ (GBC) និង​គណៈប្រតិភូ​ក្រុម​លេខាធិការ​របស់​ថៃ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ណាត់​ថា​ផុង ប្រាវ​កែវ ប្រធាន​ក្រុម​លេខាធិការ GBC ។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា ក្រុម​លេខាធិការដ្ឋាន នៃ​ភាគី​ទាំង​ពីរ បាន​ផ្លាស់​ប្តូរ​ឯកសារ​ជា​មុន ដើម្បី​ត្រៀម ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ក្រុម​លេខាធិការ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ដែល​នឹង​ដំណើរការ​កិច្ចប្រជុំ​របស់​ខ្លួន ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥ នេះ​តទៅ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) លើក​ទី​១៨ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ហើយ​កម្ពុជា គឺជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ