ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានឆ្លងកាត់ទន្លេមេគង្គ​ សាងសង់សម្រេចបាន២៣% គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ វឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សម្រេចបាន២៣% គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥ ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨​។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្ដម…

រាជធានីភ្នំពេញ៖ វឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សម្រេចបាន២៣% គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥ ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨​។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ​ នាថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យផ្លូវវាងគម្រោង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦ A (គ.ម២+៨០០) ដល់ផ្លូវជាតិលេខ១ ដែលត្រូវបានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨ និងពិនិត្យវឌ្ឍនភាពស្ពានឆ្លងកាត់ទន្លេមេគង្គ​។

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ​ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣,៧០០ ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១,៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២,១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ រយៈពេលសាងសង់ ចំនួន៤៨ ខែ ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨៕

​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ