ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិប.ត្តិ​គ្មាន​កូន​៖ មូលហេតុ និង​ការ​យល់​ដឹង​!

3 ម៉ោង មុន

ការ​លំបាក​មានកូន​ឬ វិបត្តិ​នៃ​ការ​មាន​បុត្រ (Infertility) កំពុង​ក្លាយជា​បញ្ហា​មួយ​ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ ដោយ​ប៉ះពាល់​ដល់​ប្រហែល ១០ ទៅ ១៥% នៃ​គូ​ស្វាមីភរិយា​ទាំងអស់​។ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។…

ការ​លំបាក​មានកូន​ឬ វិបត្តិ​នៃ​ការ​មាន​បុត្រ (Infertility) កំពុង​ក្លាយជា​បញ្ហា​មួយ​ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ ដោយ​ប៉ះពាល់​ដល់​ប្រហែល ១០ ទៅ ១៥% នៃ​គូ​ស្វាមីភរិយា​ទាំងអស់​។ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។

១. តើ​អ្វី​ទៅ​ជា​វិបត្តិ​នៃ​ការ​មាន​បុត្រ?
វិបត្តិ​នៃ​ការ​មាន​បុត្រ ត្រូវ​បាន​គេ​កំណត់​ថា​ជា​ការ​បរាជ័យ​ក្នុង​ការ​មានកូន​បន្ទាប់​ពី​ព្យាយាម​រួម​ភេទ​ជា​ទៀងទាត់​រយៈពេល​មួយ​ឆ្នាំ ដោយ​មិន​បាន​ប្រើប្រាស់​វិធី​ពន្យារកំណើត​ណាមួយ​ឡើយ​។

២. តើ​មូលហេតុ​ចម្បង​មាន​អ្វីខ្លះ?
មូលហេតុ​នៃ​បញ្ហា​នេះ​អាច​មក​ពី​ភាគី​ស្ត្រី ភាគី​បុរស ឬ​ទាំង​សងខាង​។

ភាគី​ស្ត្រី (៣៤%): បញ្ហា​អាច​ទាក់ទង​នឹង​ការ​ផលិត​មេជី​វិត​ញី​, ការ​ស្ទះ​ដៃ​ស្បូន​, ដុះ​សាច់​ក្នុង​ស្បូន​, គីស​ដៃ​ស្បូន​, ការ​ពិសារ​ស្រា​ឬ​ជក់បារី និង​ជំងឺ​ក្រពេញ​អ័រម៉ូន​។

ភាគី​បុរស (២០%): បញ្ហា​អាច​ទាក់ទង​នឹង​ការ​ផលិត​មេជី​វិត​ឈ្មោល​, ការ​ស្ទះផ្លូវ​បញ្ចេញ​មេជី​វិត​, ជំងឺ​ក្រពេញ​អ័រម៉ូន​, ការ​ពិសា​ស្រា​ឬ​ជក់បារី​។

ភាគី​ទាំង​ពីរ (៣៨%): ក្នុង​ករណី​ខ្លះ មូលហេតុ​អាច​កើតឡើង​ចំពោះ​ដៃគូ​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​។
មូលហេតុ​ដែល​មិន​អាច​ពន្យល់​បាន (៨%): មួយ​ចំនួន​តូច​នៃ​ករណី កត្តា​ប្រឈម​មិន​ត្រូវ​បាន​រក​ឃើញច្បាស់​លាស់​នោះ​ទេ​។

ការ​យល់​ដឹង​ពី​មូលហេតុ​អាច​ជួយ​ឱ្យ​គូ​ស្វាមីភរិយា​ស្វែងរក​ការ​ព្យាបាល​សម​ស្រប​ដើម្បី​សម្រេច​បំណងប្រាថ្នា​របស់​ពួក​គេ​។ ប្រសិនបើ​អ្នក​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​គឺជា​ជំហាន​ដ៏​សំខាន់​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ