ការខ្វះជាតិទឹកក្នុងខ្លួន គឺជាបញ្ហាសុខភាពទូទៅមួយដែលអាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ ទាំងកុមារ និងមនុស្សពេញវ័យ។ ការយល់ដឹងពីសញ្ញាណនៃជំងឺនេះ អាចជួយអ្នកការពារ និងព្យាបាលបានទាន់ពេលវេលា។
រោគសញ្ញានៃការខ្វះជាតិទឹក
មានអារម្មណ៍ ស្រេកទឹកខ្លាំង។
ទឹកនោមមានពណ៌លឿងខ្មៅ និងមានក្លិនខ្លាំង។
មានអារម្មណ៍ វិលមុខ ឬស្រាលខ្លួន។
អស់កម្លាំង និងខ្វះថាមពល។
ស្ងួតបបូរមាត់ និងភ្នែក។
នោមតិច និងតិចជាង ៤ ដងក្នុងមួយថ្ងៃ។
មូលហេតុចម្បងនៃការខ្វះជាតិទឹក
ការខ្វះជាតិទឹកអាចកើតឡើងយ៉ាងងាយប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពដូចខាងក្រោម៖
ជំងឺទឹកនោមផ្អែម។
មានអាការៈ ក្អួត ឬរាក។
ស្ថិតនៅក្រោម កម្តៅថ្ងៃយូរពេក។
ផឹកស្រាច្រើនពេក។
បែកញើសខ្លាំង បន្ទាប់ពីហាត់ប្រាណ។
មាន គ្រុនក្តៅ ៣៨ អង្សារសេ ឬច្រើនជាងនេះ។
លេបថ្នាំមួយចំនួន ដែលធ្វើឱ្យនោមច្រើន (ដូចជាថ្នាំបញ្ចុះទឹកនោម)។
ចំណុចសម្គាល់
ប្រសិនបើអ្នក ឬសមាជិកគ្រួសារមានរោគសញ្ញាណាមួយខាងលើនេះ សូមប្រញាប់ទទួលទានទឹកឱ្យបានច្រើន ហើយបើអាការៈនៅតែបន្ត កុំស្ទាក់ស្ទើរក្នុងការទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕
ចែករំលែកព័តមាននេះ