ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីស្ដីទីថៃរកនីតិវិធីរំលាយសភា

1 ថ្ងៃ មុន

ប្រទេស​ថៃ ៖ នាយក​រដ្ឋមន្ត្រី​ស្ដីទី​ថៃ​លោក​PHUMTHAM WECHAYACHAI​បាន​លើក​ពី​នីតិវិធី​មួយ ដើម្បី​រំលាយ​សភា​។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​៣​កញ្ញា​របស់​គណបក្ស​លោក បន្ទាប់​ពី​គណ​បក្សប្រឆាំង​សំខាន់ បាន​ងាក​មក​គាំទ្រ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ប្រជែង​ម្នាក់ ។ អគ្គលេខាធិការ​គណបក្ស​ភឿ​ថៃ​លោក​SORAWONG…

ប្រទេស​ថៃ ៖ នាយក​រដ្ឋមន្ត្រី​ស្ដីទី​ថៃ​លោក​PHUMTHAM WECHAYACHAI​បាន​លើក​ពី​នីតិវិធី​មួយ ដើម្បី​រំលាយ​សភា​។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​៣​កញ្ញា​របស់​គណបក្ស​លោក បន្ទាប់​ពី​គណ​បក្សប្រឆាំង​សំខាន់ បាន​ងាក​មក​គាំទ្រ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ប្រជែង​ម្នាក់ ។

អគ្គលេខាធិការ​គណបក្ស​ភឿ​ថៃ​លោក​SORAWONG THIENTHONG ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា លោក​PHUMTHAM WECHAYACHAI បាន​ដាក់​នីតិវិធី​មួយ​រំលាយ​សភា​។ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោកស្រី​ផែ​ថង​ថា​ន​សី​ុ​ណា​វ៉ា​ត្រា ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ដកហូត​តំណែង​កាលពី​ស​ប្ដា​ហ៍​មុន​។ គណបក្ស​ភឿ​ថៃ​របស់​លោកស្រី ស្វែងរក​គាំទ្រ​បេក្ខជន​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្សប្រឆាំង សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី​។

យោង​តាម​រដ្ឋធម្មនុញ្ញ​ថៃ​ថា ការ​រំលាយ​សភា​ត្រូវ​ផ្ដល់់់​សុពលភាព​ដោយ​ព្រះមហាក្សត្រ ។ បើ​មានការ​រំលាយ​សភា នោះ​ការ​បោះ​ឆ្នោត​ថ្មី​ត្រូវ​រៀបចំ​ធ្វើ ក្រោយ​៤៥​ទៅ​៦០​ថ្ងៃ​យ៉ាង​យូរ​។ ក្នុង​សភា​បច្ចុប្បន្ន​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្សប្រឆាំង​ធំ​មាន​កៅអី​១៤៣​។

ពេល​នេះ​គណបក្ស​នោះ​ងាក​មក​គាំទ្រ​មហាសេដ្ឋី​ANUTIN OHARNVIRAKUL អតីត​សម្ព័ន្ធមិត្ត​គណបក្ស​ភឿ​ថៃ ដែល​ខ្លួន​បោះបង់​ចោល​កាលពី​ខែមិថុនា មក​ពី​ការ​គ្រប់គ្រង​មិន​បាន​ល្អ​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា​៕

PHUMTHAM WECHAYACHAI PRIMO MINISTRO AD INTERIM DELLA THAILANDIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ