ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​៤​យ៉ាង ជួយ​កាត់​បន្ថយ​បញ្ហា​កើត​មុន​លើ​ផ្ទៃមុខ គួរ​ចែក​គ្នា​ដឹង​!

1 ថ្ងៃ មុន

មុន​ជា​បញ្ហា​ស្បែក​ទូទៅ​មួយ​ដែល​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ងាយ​ៗ ៤ យ៉ាង​ដែល​អ្នក​អាច​អនុវត្ត​បាន​ដើម្បី​កាត់​បន្ថយ​បញ្ហា​មុន​៖ ១. បោកគក់​ស្រោមខ្នើយ​ជា​ប្រចាំស្រោមខ្នើយ​ដែល​អ្នក​គេង​រាល់​យប់​អាច​ជា​ជម្រក​ដ៏​ល្អ​សម្រាប់​ធូលី​ដី ខ្លាញ់​មុខ និង​បាក់តេរី​។ ស្រោមខ្នើយ​ដែល​ផលិត​ពី​កប្បាស​ងាយ​ប្រមូលផ្ដុំ​បាក់តេរី​ដែល​បង្ក​ឱ្យ​មាន​អា​លែ​ហ្ស៊ី និង​មុន​។…

មុន​ជា​បញ្ហា​ស្បែក​ទូទៅ​មួយ​ដែល​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ងាយ​ៗ ៤ យ៉ាង​ដែល​អ្នក​អាច​អនុវត្ត​បាន​ដើម្បី​កាត់​បន្ថយ​បញ្ហា​មុន​៖

១. បោកគក់​ស្រោមខ្នើយ​ជា​ប្រចាំ
ស្រោមខ្នើយ​ដែល​អ្នក​គេង​រាល់​យប់​អាច​ជា​ជម្រក​ដ៏​ល្អ​សម្រាប់​ធូលី​ដី ខ្លាញ់​មុខ និង​បាក់តេរី​។ ស្រោមខ្នើយ​ដែល​ផលិត​ពី​កប្បាស​ងាយ​ប្រមូលផ្ដុំ​បាក់តេរី​ដែល​បង្ក​ឱ្យ​មាន​អា​លែ​ហ្ស៊ី និង​មុន​។ ដើម្បី​ការពារ អ្នក​គួរ បោកគក់​និង​ផ្លាស់​ប្ដូរ​ស្រោមខ្នើយ​រៀង​រាល់ ២ ទៅ ៣ ថ្ងៃ​ម្ដង​។

២. ជៀសវាង​ប៉ះ​មុខ​ពេល​ដៃ​កខ្វក់
ដៃ​របស់​អ្នក​តែងតែ​ប៉ះពាល់​នឹង​វត្ថុ​ផ្សេង​ៗ​ដែល​ពោរពេញ​ដោយ​បាក់តេរី​។ ការ​ប៉ះ​មុខ​ញឹកញាប់​ដោយ​មិន​បាន​លាងដៃ​អាច​ចម្លង​បាក់តេរី​និង​ធូលី​ដី​ទៅ​កាន់​ស្បែក​មុខ ដែល​ជា​ហេតុ​បង្ក​ឱ្យ​មានការ​កើត​មុន​។

៣. ចង​សក់​ឱ្យ​បាន​ត្រឹមត្រូវ
សក់​ដែល​ឡើង​ប្រេង​អាច​ប៉ះពាល់​ផ្ទៃមុខ​និង​បណ្ដាល​ឱ្យ​ស្ទះ​រន្ធ​ញើស​។ ផលិតផល​ថែរក្សា​សក់​មួយ​ចំនួន​ដូច​ជា ស្ព្រៃ​យ៍ ជែ​ល ឬ​ប្រេង ក៏​អាច​ធ្វើ​ឱ្យ​ស្បែក​មុខ​មាន​ប្រតិកម្ម និង​ឡើង​ប្រេង​លើស​កម្រិត​ជា​ហេតុ​នាំ​ឱ្យ​កើត​មុន​លើ​ថ្ងាស​។ ដូច្នេះ​ហើយ អ្នក​គួរ ចង​សក់​ឱ្យ​បាន​ត្រឹមត្រូវ​។

៤. ជូត​សម្អាត​ទូរស័ព្ទ​ដៃ​ជា​និច្ច
ទូរស័ព្ទ​ដៃ​ផ្ទុក​បាក់តេរី​និង​មេរោគ​ជា​ច្រើន​។ ការ​ដាក់​ទូរស័ព្ទ​នៅ​មុខ​និង​និយាយ​យូរ​អាច​បន្សល់​ទុក​ធូលី​ដី​និង​បាក់តេរី​ចូល​ទៅ​ក្នុង​រន្ធ​ញើស ដែល​អាច​បង្ក​ឱ្យ​មាន​មុន​។ ហេតុនេះ អ្នក​គួរ សម្អាត​ទូរស័ព្ទ​ដៃ​ឱ្យ​បាន​ញឹកញាប់​។

ការ​ថែរក្សា​អនាម័យ​ជា​ប្រចាំ​គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​រក្សា​ស្បែក​មុខ​ឱ្យ​មាន​សុខភាព​ល្អ និង​កាត់​បន្ថយ​បញ្ហា​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ