ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគីមជុងអ៊ុន​ជិះរថភ្លើងមក​​ចិនជួបលោកស៊ីជីនពីង និងលោកពូទីន​

1 ថ្ងៃ មុន

កូរ៉េ​ខាងជើង​-​ចិន ៖ រថភ្លើង​ពិសេស​មួយ​ ដែល​លោក​គី​ម​ ជុង​អ៊ុ​ន ​ជិះ​បាន​មក​ដល់​ក្រុង​ប៉េ​កាំ​ង​នា​រសៀល​ថ្ងៃ​ទី​២ ​កញ្ញា បំពេញ​ទស្សនកិច្ច​មួយ​នៅ​ចិន ​ចូលរួម​ទស្សនា​ក្បួនព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ រួម​ជាមួយ​ប្រ​ធានា​បតី​ចិន…

កូរ៉េ​ខាងជើង​-​ចិន ៖ រថភ្លើង​ពិសេស​មួយ​ ដែល​លោក​គី​ម​ ជុង​អ៊ុ​ន ​ជិះ​បាន​មក​ដល់​ក្រុង​ប៉េ​កាំ​ង
​នា​រសៀល​ថ្ងៃ​ទី​២ ​កញ្ញា បំពេញ​ទស្សនកិច្ច​មួយ​នៅ​ចិន ​ចូលរួម​ទស្សនា​ក្បួនព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ រួម​ជាមួយ​ប្រ​ធានា​បតី​ចិន ​លោក​សី​ុ​ជី​ន​ពីង ​និង​មេដឹកនាំ​រុ​ស្សុ​ី​ លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​។ នៅ​ក្រុង​ប៉េ​កាំ​ង​លោក​គី​ម​ជុង​អ៊ុ​ន​ត្រូវ​បាន​ទទួល​ដ៏​កក់ក្ដៅ​បំផុត ដោយ​ប្រធានាធិបតី​ចិន​លោក​សី​ុ​ជី​ន​ពីង​។

វត្តមាន​របស់​លោក​គី​ម​ជុង​អ៊ុ​ន​ក្នុង​ពិធី​ព្យុហយាត្រា​យោធា​នា​ថ្ងៃ​ទី​៣​កញ្ញា រំឭក​ខួប​លោក​ទី​៨០​នៃ​ការ​បញ្ចប់​សង្គ្រាមលោក​លើក​ទី​២ ពិតជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​។ រថភ្លើង​មួយ​ខ្សែ​ដែល​ដាក់​ទង់​ជាតិ​កូរ៉េ​ខាងជើង ហើយ​ហាក់ដូចជា​រថភ្លើង​ដែល​លោក​ធ្លាប់​ជិះ​រួច​មក​ហើយ​កាលពីមុន បាន​មក​ដល់​ស្ថានីយ​រថភ្លើង​ក្រុង​ប៉េ​កាំ​ង​។

លោក​គី​ម​ជុង​អ៊ុ​នខា​ន​ចេញ​ក្រៅប្រទេស​យូរ​មក​ហើយ បន្ទាប់​ពី​លោក​ទៅ​កាន់​រុ​ស្សុ​ី​កាលពី​ខែកញ្ញា​ឆ្នាំ​២០២៣​មក​។ ការ​មក​កាន់​ក្រុង​ប៉េ​កាំ​ង​លើក​នេះ​ជា​ការ​ចេញ​ក្រៅប្រទេស​លើក​ទី​៩ ប​នា្ទ​ប់​ពី​លោក​ស្នង​តំណែង​ពី​ឪពុក​ពី​ដំណាច់ឆ្នាំ​២០១១​មក​។ ដើម្បី​មក​ដល់​ក្រុង​ប៉េ​កាំ​ង​រថភ្លើង​លោក​គី​ម​ជុង​អ៊ុ​ន​ត្រូវធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ផ្លូវ​១៣០០​គីឡូម៉ែត្រ និង​ត្រូវ​ចំណាយពេល​ប្រមាណ​១​ថ្ងៃ​។ ការ​ធ្វើ​ដំណើរ​និង​ការ​មក​ដល់​ក្រុង​ប៉េ​កាំ​ង​របស់​លោក​ត្រូវ​រក្សា​ជា​ការ​សម្ងាត់​បំផុត​ក៏​ដូច​ជាមួយ​ផ្នែក​ធំ​នៃ​សកម្មភាព​របស់​លោក​។

លោក​គី​ម​ជុង​អ៊ុ​ន​ជា​មេដឹកនាំ​បរទេស​មួយ​រូប​ក្នុង​ចំណោម​មេដឹកនាំ​បរទេស​២៦​រូប អ​ញ្ញើញ​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ​។ ប្រធានាធិបតី​រុ​ស្សុ​ី​លោក​វ្លាំ​ឌី​មៀរ​ពូ​ទី​ន​ក៏​ចូលរួម​ក្នុង​ក្បួនព្យុហយាត្រា​យោធា​នៅ​ក្រុង​មូ​ស្គូ​នោះ​ដែរ​។ ក្នុង​ពេល​ទស្សនា​ព្យុហយាត្រា យោធា​លោក​គី​ម​ជុង​អ៊ុ​ន​និង​លោកពូ​ទី​ន​ត្រូវ​គេ​រៀបចំ​ឲ្យ​អង្គុយ​អែប​សងខាង​លោក​សី​ុ​ជី​ន​ពីង​។ នៅ​ក្រុង​ប៉េ​កាំ​ង​លោក​ជួប​ពិភាក្សា​ជាមួយ​លោក​សី​ុ​ជី​ន​ពីង​ព្រមទាំង​លោកពូ​ទី​ន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ