ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភឿថៃ​ស្នើ​រំលាយ​សភា​បន្ទាប់ពី​គណ​បក្ស​ប្រជា​ជន​ប្រកាស​គាំទ្រ​លោក​អនុ​ទីន

1 ថ្ងៃ មុន

ទី​ក្រុង​បាងកក​៖ នៅ​ទី​បំផុត គណ​បក្ស​ប្រជា​ជន​នៅ​ប្រទេស​ថៃ​ប្រកាស​ជា​ចំហ​​ថា​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​ខ្លួន​ទាំង​១៤៣​រូប​​នឹង​បោះ​ឆ្នោត​គាំទ្រ​បេក្ខ​ភាព​លោក​អនុ​ទីន​មក​ពី​គណ​បក្ស​ភូមិ​ចៃ​ថៃ​ដើម្បី​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​៣២​របស់​ថៃ​នា​ពេល​ខាង​មុខ​ ជំនួស​លោកស្រី​ផែ​ថង​ថាន ដែល​ត្រូវ​តុលាការ​ធម្ម​នុញ្ញ​ដក​តំណែង​។ ប្រធាន​គណ​បក្ស​ប្រជា​ជន​ លោក​ណាថា​ផុង​ ថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ថា​គណ​បក្ស​ភូមិ​ចៃ​ថៃ​ត្រូវ​បញ្ជូន​កិច្ច​ព្រម​ព្រៀង​ជា​លាយ​លក្ខណ៍​អក្សរ​ដើម្បី​បញ្ជាក់​ថា​ខ្លួន​ទទួល​យក​លក្ខ​ខណ្ឌ​របស់​គណ​បក្ស​ប្រជា​ជន​។ សូម​ជម្រាប​ថា​គណបក្ស​ភឿថៃ​ដែល​ជា​គូ​ប្រជែង​របស់​ភូមិ​ចៃ​ថៃ​​នៅ​ក្នុង​គម្រោង​បង្កើត​រដ្ឋាភិបាល​ថ្មី​ក៏​បាន​ទាក់​ទង​គណ​បក្ស​ប្រជា​ជន​ដែរ​ដើម្បី​គាំទ្រ​បេក្ខ​ជន​របស់​លោក​ខ្លួន​ លោក​ឆៃ​កា​សេម​…

ទី​ក្រុង​បាងកក​៖ នៅ​ទី​បំផុត គណ​បក្ស​ប្រជា​ជន​នៅ​ប្រទេស​ថៃ​ប្រកាស​ជា​ចំហ​​ថា​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​ខ្លួន​ទាំង​១៤៣​រូប​​នឹង​បោះ​ឆ្នោត​គាំទ្រ​បេក្ខ​ភាព​លោក​អនុ​ទីន​មក​ពី​គណ​បក្ស​ភូមិ​ចៃ​ថៃ​ដើម្បី​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​៣២​របស់​ថៃ​នា​ពេល​ខាង​មុខ​ ជំនួស​លោកស្រី​ផែ​ថង​ថាន ដែល​ត្រូវ​តុលាការ​ធម្ម​នុញ្ញ​ដក​តំណែង​។

ប្រធាន​គណ​បក្ស​ប្រជា​ជន​ លោក​ណាថា​ផុង​ ថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ថា​គណ​បក្ស​ភូមិ​ចៃ​ថៃ​ត្រូវ​បញ្ជូន​កិច្ច​ព្រម​ព្រៀង​ជា​លាយ​លក្ខណ៍​អក្សរ​ដើម្បី​បញ្ជាក់​ថា​ខ្លួន​ទទួល​យក​លក្ខ​ខណ្ឌ​របស់​គណ​បក្ស​ប្រជា​ជន​។

សូម​ជម្រាប​ថា​គណបក្ស​ភឿថៃ​ដែល​ជា​គូ​ប្រជែង​របស់​ភូមិ​ចៃ​ថៃ​​នៅ​ក្នុង​គម្រោង​បង្កើត​រដ្ឋាភិបាល​ថ្មី​ក៏​បាន​ទាក់​ទង​គណ​បក្ស​ប្រជា​ជន​ដែរ​ដើម្បី​គាំទ្រ​បេក្ខ​ជន​របស់​លោក​ខ្លួន​ លោក​ឆៃ​កា​សេម​ (Chaikasem)​។ ប៉ុន្តែ​គណ​បក្ស​ប្រជា​ជន​ប្រហែល​ជា​លែង​ជឿ​ទុក​ចិត្ត​ត​ទៅ​ទៀត​ចំពោះ​ជំហរ​របស់​គណ​បក្ស​នេះ​។

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ គណ​បក្ស​ភឿថៃ​មើល​ក្រឡា​ប្រហែល​ជា​គ្មាន​ឱកាស​បង្កើត​រដ្ឋាភិបាល​បាន​។ ដូច្នេះ ដូច​សារ​ព័ត៌​មាន​បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិល​មិញ​អីចឹង​គឺ​ថា​គោល​ការណ៍​របស់​ភឿថៃ​គឺ​មិន​បណ្ដោយ​ឱ្យ​គណ​បក្ស​ដទៃ​ទៀត​ឡើង​កាន់​អំណាច​បាន​ឡើយ​។

ហេតុ​នេះ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​ថៃ លោក​ភូមិ​ថាម​ វិឆា​យ៉ា​ឆៃ​ បាន​បញ្ជូន​សំណើ​សូម​រំលាយ​សភា​ថ្វាយ​ព្រះ​មហា​ក្សត្រ​ដើម្បី​ទ្រង់​ទត​ និង​ព្រះ​រាជ​តម្រិះ​នៅ​ក្នុង​បញ្ហា​នេះ​។ លោក​ភូមិ​ថាម​លើក​ហេតុ​ផល​ថា​មូល​ហេតុ​នៃ​ការ​ចង់​រំលាយ​សភា​ព្រោះ​គណបក្ស​ប្រជា​ជន​មិន​គាំទ្រ​គណ​បក្ស​ភឿ​ថៃ​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​បាង​កក​ប៉ុស្តិ៍ (Bangkok Post), ភីប៊ី​អែស (PBS) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ