ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួងកសិកម្ម ណែនាំកសិករ​នៅខេត្តសៀមរាប ចង.ក្រងជាសហគមន៍កសិកម្មទំនើប ​ដើម្បីធានាទីផ្សារ និងតម្លៃ​

14 ម៉ោង មុន

ខេត្តសៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម បានណែនាំឱ្យប្រជាកសិករអនុវត្ត​កសិកម្ម​តាមកិច្ចសន្យា ដោយរៀបចំចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីធានាទីផ្សារ និងតម្លៃទុកមុន ព្រមទាំងចំណាយថ្លៃដើមតិច។ យោងតាមការចុះផ្សាយរបស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…

ខេត្តសៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម បានណែនាំឱ្យប្រជាកសិករអនុវត្ត​កសិកម្ម​តាមកិច្ចសន្យា ដោយរៀបចំចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីធានាទីផ្សារ និងតម្លៃទុកមុន ព្រមទាំងចំណាយថ្លៃដើមតិច។

យោងតាមការចុះផ្សាយរបស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០២ ​ខែកញ្ញានេះ បានឱ្យដឹងថា កាលពីម្សិលមិញ លោក ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ការប្រមូលផលស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងឃុំសំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដោយមានការចូលរួមពី ឯកឧត្តមអ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ​រួមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងប្រាប់​ប្រជា​កសិករថា តម្លៃស្រូវលើទីផ្សារអន្តរជាតិមានការធ្លាក់ចុះ កត្តានេះធ្វើឱ្យ​ប៉ះពាល់​តម្លៃស្រូវនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះឯកឧត្តម ក៏បានបង្ហាញ​អំពី​យន្តការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការយកចិត្ត​ទុកដាក់ ជួយដោះស្រាយ និងជួយសម្របសម្រួលតម្លៃស្រូវ​ជូនបងប្អូន​ប្រជាកសិករក្នុងតម្លៃសមរម្យ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យបងប្អូនប្រជាកសិករអនុវត្ត​កសិកម្ម​តាមកិច្ចសន្យា ដោយរៀបចំចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីធានាទីផ្សារ និងតម្លៃទុកមុន ព្រមទាំងចំណាយថ្លៃដើមតិច។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យមន្ត្រីជំនាញ ជាពិសេស​មន្ត្រី​កសិកម្មឃុំ បន្តជួយផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងសារប្រយោជន៍​អំពីសហគមន៍កសិកម្មទំនើប ព្រមទាំងជួយដោះស្រាយបញ្ហានានាជូនដល់​ប្រជាកសិករឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ