ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបដិសេធ​ចោល​ទាំង​ស្រុង​នូវ​ព័ត៌មាន​មិន​ពិត​ដែល​ផ្សាយ​លើ​គណនី​ហ្វេ​ស​​ប៊ុ​ក​ឈ្មោះ Sam Rainsy ដែល​បាន​ចោទ​ប្រកាន់​ទាំង​បំពាន​​​

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​ប្រកាស​បដិសេធ​ចោល​ទាំងស្រុង​នូវ​ព័ត៌មាន​មិន​ពិត​ដែល​ផ្សាយ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sam Raing sy ដែល​បាន​ចោទប្រកាន់​ទាំង​បំពាន​ថា សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា​។…

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​ប្រកាស​បដិសេធ​ចោល​ទាំងស្រុង​នូវ​ព័ត៌មាន​មិន​ពិត​ដែល​ផ្សាយ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sam Raing sy ដែល​បាន​ចោទប្រកាន់​ទាំង​បំពាន​ថា សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា​។

យោង​តាម​សេចក្តី​ប្រកាស​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥​បាន​បដិ​សេធ​ចោល​ទាំងស្រុង​នូវ​ព័ត៌មាន​មិន​ពិត​ដែល​ផ្សាយ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sam Rainsy ដែល​បាន​ចោទប្រកាន់​ទាំង​បំពាន​ថា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទិញ​ភាគហ៊ុន ២៤% នៃ​ក្រុមហ៊ុន​ថាមពល​ថៃ​ដ៏​ធំ​មួយ​ឈ្មោះ Bangchak ក្នុង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​តាម​រយៈ​ឈ្មួញកណ្តាល​ជនជាតិ​អាហ្វ្រិក​ខាងត្បូង ប៉ុន្តែ មូលនិធិ​សន្តិសុខ​សង្គម​ថៃ​បដិសេធ​មិន​ព្រម​លក់​ឱ្យ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​បញ្ជាក់​ជូន​សាធារណជន​ជ្រាប​ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​ក្រុម​គ្រួសារ គ្មាន​ទំនាក់ទំនង​អ្វី​ជាមួយ​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ដូចដែល​បាន​លើក​ឡើង​នោះ​ឡើយ ហើយ​ក៏​មិន​ដែល​បាន​ទិញ​ភាគហ៊ុន​ពី​ក្រុមហ៊ុន​ណាមួយ​ពី​ប្រទេស​ថៃ ដូច​បាន​លើក​ឡើង​ខាងលើ​នោះ​ដែរ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កត់សម្គាល់​ឃើញ​ថា គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ​តែង​ចុះ​ផ្សាយ​រឿង​មិន​ពិត ប្រឌិត បំផ្លើស បំភ្លៃ ឬ​ចម្លង​យក​ព័ត៌មាន​មិន​ពិត​ផ្សេង​ៗ ពី​ប្រភព​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​យក​មក​ចុះ​ផ្សាយ ក្នុង​ចេតនា​អាក្រក់​ដើម្បី​បង្អួច​កេរ្តិ៍ឈ្មោះ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​ក្រុម​គ្រួសារ​សម្តេច ក៏​ដូច​ជា​មន្ត្រីជាន់ខ្ពស់​របស់​រាជ​រដ្ឋាភិ​បាល​ផ្សេង​ៗ​ទៀត តាម​ទម្លាប់​ដែល​បាន​ធ្វើ កន្លង​មក​ដើម្បី​កាច់​បំបាក់​ប្រជាប្រិយភាព​របស់​ថ្នាក់ដឹកនាំ ដែល​ទទួល​បានការ​គោរព​ស្រឡាញ់​និង​គាំទ្រ​យ៉ាង​ខ្លាំង ពី​ប្រជាពលរដ្ឋ និង​បាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​កាលៈទេសៈ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កត់សម្គាល់​ទៀត​ថា រាល់​សកម្មភាព​របស់​បុគ្គល​រូប​នេះ​ដែល​បាន​ធ្វើ​កន្លង​មក ជា​ពិសេស​រយៈពេល​ចុង​ក្រោយ​នេះ គឺ​បាន​បង្ហាញ​ច្បាស់​ពី​អំពើ​ក្បត់ជាតិ និង​មាន​ចេតនា​បំផ្លាញ​ជាតិ​ខ្លួនឯង យ៉ាង​ចំហរ​ដែល​ធ្វើ​ឱ្យ​មហាជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ថ្កោលទោស​យ៉ាង​ខ្លាំង​។ ទោះជា​យ៉ាងនេះ​ក៏​ដោយ ក៏​បុគ្គល រូប​នេះ​នៅ​តែ​បន្ត​ភាព​ពិសពុល​របស់​ខ្លួន តាម​រយៈ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​មាន​ចរិត​ចក្រ​បាក់ សាមគ្គីភាព​ជាតិខ្មែរ​ដោយ​មិន​ព្រម​កែប្រែ​ឡើយ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​បញ្ជាក់​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា រាជរដ្ឋាភិបាល​នៃ​គណ​បក្ស ប្រជាជន​កម្ពុជា ដែល​មានសម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន បាន​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​ផលប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស ឈរ​ជា​របាំង​ការពារ​យ៉ាង​រឹង​មាំ នៅ​ពេល​ប្រទេស​ជាតិ​និង​ប្រជាជន​ជួប​ការ​លំបាក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ