ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​​ដីនៅអាហ្វហ្គា​នី​ស្ថាន​អ្នក​ស្លា.ប់កើនដល់ជាង៨០០នាក់

8 ម៉ោង មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អា​ហ្វ​ហ្គា​នី​ស្ថាន​BAKHTAR រាយការណ៍​នា​ថ្ងៃ​ទី​២​កញ្ញា​ថា ការ​រញ្ជួយ​ដី​មួយ​ដែល​កើត​មាន កាលពី​យប់​ថ្ងៃ​ទី​៣១​សីហា​ក្នុង​ខេត្ត​គូ​ណារ​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន ចំនួន​អ្នក​ស្លាប់​កើន​ដល់​ជាង​៨០០​នាក់​ហើយ​។ នា​ថ្ងៃ​ទី​២​កញ្ញា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ខិតខំ​កាយ​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត​ពីក្រោម​គំនរ​បាក់បែក​នៃ​ផ្ទះ​ទាំងឡាយ​ដែល​រង​ការ​បំផ្លាញ​ខ្ទេច​។ ។ បណ្ដា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​លើក​ទៅ​ដល់​បណ្ដា​តំបន់​ដាច់​ស្រយាល…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អា​ហ្វ​ហ្គា​នី​ស្ថាន​BAKHTAR រាយការណ៍​នា​ថ្ងៃ​ទី​២​កញ្ញា​ថា ការ​រញ្ជួយ​ដី​មួយ​ដែល​កើត​មាន កាលពី​យប់​ថ្ងៃ​ទី​៣១​សីហា​ក្នុង​ខេត្ត​គូ​ណារ​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន ចំនួន​អ្នក​ស្លាប់​កើន​ដល់​ជាង​៨០០​នាក់​ហើយ​។

នា​ថ្ងៃ​ទី​២​កញ្ញា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ខិតខំ​កាយ​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត​ពីក្រោម​គំនរ​បាក់បែក​នៃ​ផ្ទះ​ទាំងឡាយ​ដែល​រង​ការ​បំផ្លាញ​ខ្ទេច​។ ។ បណ្ដា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​លើក​ទៅ​ដល់​បណ្ដា​តំបន់​ដាច់​ស្រយាល ដែល​គមនាគមន៍​មាន​កម្រិត​។ ទីភ្នាក់ងារ​ព័ត៌មាន​BAKHTAR​បន្ត​ថា ការ​ខិតខំ​ប្រឹង​ប្រឹង​កំពុង​បន្ត ដើម្បី​វាយតម្លៃ​ពី​ទំហំ​សរុប​នៃ​ការ​ខូចខាត​និង​ផ្ដល់​ជំនួយ​ដល់​បណ្ដា​សហគមន៍​រង​ការ​ប៉ះពាល់​។

តាម​វិទ្យាស្ថាន​ភូ​គុ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក​USGS ថា ការ​រញ្ជួយ​ដី​នេះ​មាន​កម្លាំង​៦​រី​ស្ទ័​រ កើត​មាននៅ​អា​ហ្វា​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ទី​៣១​សីហា វេលា​ម៉ោង​២៣​និង​៤៧​នាទី​ម៉ោង​ក្នុងស្រុក​។ ចំណុចកណ្ដាល​របស់​វា​ស្ថិត​នៅ​ចម្ងាយ​២៧​គីឡូម៉ែត្រ​ភាគ​ឦសាន​ក្រុង​ហ្សា​ឡា​ឡា​បា​ដ ទីប្រជុំជន​ខេត្ត​ណា​ន​ហ្គា​ហារ​ក្នុង​ជម្រៅ​៨​គីឡូម៉ែត្រ​។ មានការ​ញ័រ​រង្គើរ​ខ្លាំង​រហូត​ដល់​ក្រុង​កា​ប៊ុល​។ ការ​រញ្ជួយ​ដី​នោះ​កើត​មាន​ក្នុង​បណ្ដា​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត​គូ​ណា ណា​ន​ហា្គ​ហារ​និង​ឡាក់​ម៉ា​ន់​។

អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៃ​ពិភពលោក​។ បណ្ដា​ទីភ្នាក់ងារ​របស់​អ​.​ស​.​ប បាន​ធ្វើ​យុទ្ធនាការ​អំពាវនាវ​រក​ជំនួយ ហើយ​បាន​បញ្ចេញ​ប្រាក់​ដំបូង​៥​លាន​ដុល្លារ ដក​យក​ពី​មូលនិធិ​ពិភពលោក​អន្តរាគមន៍​បន្ទាន់​របស់​អ​.​ស​.​ប​។ អង់គ្លេស​ប្រកាស​ពី​ការ​ផ្ដល់​ជំនួយ​១​លាន​លី​ហ្វ្រ​ស្ទ៍​រលី​ញ ជួយ​បណ្ដា​គ្រួសារ​រង​ការ​ប៉ះពាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ