ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគី​​​ថៃ​​បង្រួម​ពេល​វេលា​​បើក​​ច្រក​ខ្លង​លឹក​១​សប្តាហ៍​បើក​២​​ថ្ងៃ​រៀង​រាល់​​ថ្ងៃ​ពុធ​-​អា​ទិត្យ​

9 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ​បាន​បង្រួម​ពេលវេលា​នៃ​ការ​បើក​ច្រកព្រំដែន​ខ្ល​ង​លឹ​ក​ឈម​នឹង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត សម្រាប់​ពលរដ្ឋ​ចេញ​-​ចូល ១​ស​ប្តា​ហ៍​២​ថ្ងៃ ក្នុង​១​ថ្ងៃ​ត្រឹមតែ​៣​ម៉ោង ។ លោក វ៉ា​ន់ ដា​រ៉ា​ន់…

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ​បាន​បង្រួម​ពេលវេលា​នៃ​ការ​បើក​ច្រកព្រំដែន​ខ្ល​ង​លឹ​ក​ឈម​នឹង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត សម្រាប់​ពលរដ្ឋ​ចេញ​-​ចូល ១​ស​ប្តា​ហ៍​២​ថ្ងៃ ក្នុង​១​ថ្ងៃ​ត្រឹមតែ​៣​ម៉ោង ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ថ្លែង​ថា នគរបាល​អន្តោប្រវេសន៍​ថៃ​ច្រក​ទ្វារ​ខ្ល​ង​លឹ​ក បាន​ជូនដំណឹង​មក​កម្ពុជា​ថា ខ្លួន​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៥​តទៅ ក្នុង​១​ស​ប្តា​ហ៍​បើក​ច្រក​ទ្វារ​ព្រំដែន​ខ្ល​ង​លឹ​ក ២​ថ្ងៃ រៀងរាល់ថ្ងៃ​ពុធ និង​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង​១​ដល់​ម៉ោង​៤​រសៀល សម្រាប់​តែ​ពលរដ្ឋ​វិល​ចូល​ប្រទេស ។

លោក​បន្ត​ថា កន្លង​មក​ភាគី​ថៃ​បាន​បិទ​-​បើក​ច្រក​ទ្វារ​ព្រំដែន​ខ្ល​ង​លឹ​ក​ឈម​នឹង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ជា​ឯកតោភាគី តាមតែ​អំពើ​ចិត្ត ក្រោយ​ពី​ស្ថានការណ៍​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ មានការ​ផ្ទុះអាវុធ​នៅ​ខេត្តរ​មាន​ជ័យ​និង​ខេត្តព្រះវិហារ ។លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា​និង​ថៃ​នៅ​តែ​បន្ត​វិល​ចូល​ប្រទេស​រាល់ថ្ងៃ​។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៥ មាន​ពលរដ្ឋ​ថៃ​ចាក​ចេញពី​កម្ពុជា​ចូល​ទៅ​ថៃ​ចំនួន​១៩៥​នាក់​(​ស្រី​១០៧​នាក់​) និង​ពលរដ្ឋ​កម្ពុជា ចេញពី​ថៃ​ចូល​មក​កម្ពុជា មាន​ចំនួន​៥២​នាក់​(​ស្រី​២៥​នាក់​) ដែល​ក្រុង​ការងារ​រង់ចាំ​ទទួល​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

វិធានការ​បិទ​ព្រំដែន​កម្ពុជា​-​ថៃ មិនមែន​ចាប់ផ្តើម​ដោយ​កម្ពុជា​នោះ​ឡើយ គឺ​ថៃ​ជា​អ្នក​ចាប់ផ្តើម ។ ថៃ​ជា​អ្នក​បិទ​ដោយ​ឯកតោភាគី ។

ឆ្លើយ​តប​ការ​ចង់​បើក​ច្រកព្រំដែន​មុន​នេះ​ពី​ភាគី​ថៃ សម្តេច​បវរ​ធិ​បតី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​ខ្ញុំ​ហួសចិត្ត ។ គេ​ថា ភាគី​ថៃ​បើក​ហើយ តែ​ភាគី​កម្ពុជា​មិន​បើក អីចឹង​ប្រជាពលរដ្ឋ​ដែល​រង​វេទនា​ដោយសារ​ការ​បិទ​ច្រក​នេះ​បន្ទោស​កម្ពុជា​ទៅ ។ ទៅ​ជា​ខុស​កម្ពុជា​វិញ ។ គេ​រក​វិធី​ចាប់ទោស​កម្ពុជា​ទាល់តែ​បាន ។ ដោយសារ​អី ? ពេល​ថ្ងៃ​ទី​២៤ ខែមិថុនា កម្ពុជា​ប្រកាស​ហើយ ថាបើ​យើង​បិទ​ជា​អចិន្ត្រៃយ៍​រហូត​ដល់​ស្ថានភាព ដូច​មុន​ថ្ងៃ​ទី​៧ ខែមិថុនា​» ។

សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ថៃ ផល​ប៉ះពាល់​ដោយសារ​រឿង​បិទ​ព្រំដែន​នេះ សម្តេច​ស្នើ​សូម​ឲ្យ​យោគយល់ មិនមែន​កម្ពុជា​ជា​អ្នក​ចាប់ផ្តើម​ទេ ហើយ​សោ​ក៏​មិនមែន​នៅ​កម្ពុជា​ដែរ ។ កម្ពុជា មិនមែន​ជា​អ្នកលេង​ល្បែង​នេះ​ទេ ហើយ​មិន​គិត​ថា នេះ​ជា​ល្បែង​ទេ ខណៈ​វិធានការ​បែប​នេះ គឺ​ប៉ះពាល់​ពលរដ្ឋ​ទាំង​សងខាង ដែល​ថៃ​ចាប់ផ្តើម កម្ពុជា​ត្រូវ​ឆ្លើយ​តប ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៥ អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​កម្ពុជា​បាន​ទទួល​ព័ត៌មាន​ពី​ភាគី​ថៃ​នៅ​ខេត្ត​ស្រះ​កែវ ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ឱ្យ​មានការ​បើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ​មួយ​ចំនួន និង​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ចេញ​-​ចូល ដើម្បី​បន្ធូរ​ការ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

តាម​ប្រសាសន៍​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត រឿង​បិទ​បើក​ព្រំដែន​នេះ កម្ពុជា មិនដឹង​និយាយ​ជាមួយ​តួអង្គ​ណា​នោះ​ទេ ព្រោះ​នៅ​ថៃ​មាន​ច្រើន​តួអង្គ​ពេក ។ កម្ពុជា​អត់​លេងបិទពួន​ជាមួយ​ថៃ​នោះ​ទេ ។ កម្ពុជា​សំឡេង​តែ​មួយ​ពីលើ​ដល់​ក្រោម ។ កម្ពុជា​រង់ចាំ​អ្នកមាន​អំណាច​ពិតប្រាកដ​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ជជែក​លើ​បញ្ហា​ព្រំដែន​ជាមួយ​គ្នា ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​គាំទ្រ​ផលិតផល​របស់​ខ្មែរ​ជា​រៀង​រហូត សូម​ឲ្យ​ស្មារតី​ជាតិនិយម​ស្ថិត​ស្ថិរ​ជា​រៀង​រហូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ