ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គម្រោងស្តារ និងកែលម្អ​ប្រព័ន្ធស្រោចស្រព និង​រំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបាន ៦១%

4 ម៉ោង មុន

រាជធានីភ្នំពេញ៖ វឌ្ឍនភាពនៃគម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបានប្រមាណ៦១%ហើយគ្រោងនឹងបញ្ចប់ការងារ ក្នុងខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក…

រាជធានីភ្នំពេញ៖ វឌ្ឍនភាពនៃគម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបានប្រមាណ៦១%ហើយគ្រោងនឹងបញ្ចប់ការងារ ក្នុងខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ។

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថានៅថ្ងៃ​ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ ​បានអញ្ជើញដឹកនាំគណៈ ប្រតិភូនៃទីភ្នាក់ងារសហប្រតិបតិ្តការនៃប្រទេស ជប៉ុន(JICA) ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងដែលសម្រេចបានប្រមាណ ៦១% និងចុះផ្សព្វផ្សាយស្ដង់ដាសុវត្ថិភាពការងារសាងសង់របស់ JICA នៅតាមទីតាំងអនុវត្តគម្រោងស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តាំផ្ញើបន្ថែមដល់កុងស៊ុលតង់និងក្រុមហ៊ុនសាងសង់ឱ្យមានការប្រុងប្រយ័ត្ន និងបន្តយកចិត្តទុកដាក់លើសុវត្ថិភាពការងារ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅពេលសាងសង់ឱ្យបានអតិបរមា តាមរយៈការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់គម្រោង និងបំពាក់ស្លាកសញ្ញាការដ្ឋានឱ្យបានត្រឹមត្រូវច្បាស់លាស់ ព្រមទាំងបានស្នើដល់អាជ្ញាធរមូលដ្ឋានបន្តចូលរួមសហការជាមួយក្រុមហ៊ុនសាងសង់ផងដែរ។

សូមបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់ការងារក្នុងខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ