ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស​ស្លា.ប់​ដោយ​ការ​រញ្ជួយ​ដី​នៅ​អាហ្វ​ហ្កានីស្ថា​ន​កើន​ឡើងដល់​ជាង​៨០០​នាក់

3 ម៉ោង មុន

ទី​ក្រុង​កាប៊ុល​៖ ពាក់​ព័ន្ធ​នឹង​ហេតុ​ការណ៍​រញ្ជួយ​ដី​នៅ​អាហ្វ​ហ្កា​នីស្ថាន​ គិត​ត្រឹម​ល្ងាច​នេះ ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​ជាង​​៨​រយ​នាក់​ហើយ​។ នេះ​គិត​តែ​ចំនួន​សាក​សព​ជន​រង​គ្រោះ​ដែល​បាន​រក​ឃើញ​។ ក្រៅ​ពី​នេះ​ មនុស្ស​មិន​ដឹង​ប៉ុន្មាន​នាក់​​ទេ​ដែល​កប់​ក្រោម​គំនរ​បាក់​បែក​។ អាជ្ញា​ធរ​អះ​អាង​ថា​គ្រោះ​រញ្ជួយ​​ដី​កម្រិត​៦​រ៉ិច​ទ័រ​​នោះ​ក៏​បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាង​២៨​០០​នាក់​រង​របួស​ផង​ដែរ​។ ផ្ទះ​របស់​អ្នក​ស្រុក​ជា​ច្រើន​ខ្នង​ត្រូវ​បាក់​រាប​ដល់​ដី​ដោយ​សារ​កម្លាំង​រញ្ជួយ​ដែល​មាន​ចំណុច​ចាប់​ផ្ដើម​ពី​ស្រទាប់​ផែន​ដី​ខាង​ក្រោម​ជម្រៅ​ដប់​គីឡូ​ម៉ែត្រ​ និង​មាន​ចម្ងាយ​១៤០​គីឡូ​ម៉ែត្រ​ពី​រដ្ឋ​ធានី​កាប៊ុល​។…

ទី​ក្រុង​កាប៊ុល​៖ ពាក់​ព័ន្ធ​នឹង​ហេតុ​ការណ៍​រញ្ជួយ​ដី​នៅ​អាហ្វ​ហ្កា​នីស្ថាន​ គិត​ត្រឹម​ល្ងាច​នេះ ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​ជាង​​៨​រយ​នាក់​ហើយ​។ នេះ​គិត​តែ​ចំនួន​សាក​សព​ជន​រង​គ្រោះ​ដែល​បាន​រក​ឃើញ​។ ក្រៅ​ពី​នេះ​ មនុស្ស​មិន​ដឹង​ប៉ុន្មាន​នាក់​​ទេ​ដែល​កប់​ក្រោម​គំនរ​បាក់​បែក​។ អាជ្ញា​ធរ​អះ​អាង​ថា​គ្រោះ​រញ្ជួយ​​ដី​កម្រិត​៦​រ៉ិច​ទ័រ​​នោះ​ក៏​បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាង​២៨​០០​នាក់​រង​របួស​ផង​ដែរ​។

ផ្ទះ​របស់​អ្នក​ស្រុក​ជា​ច្រើន​ខ្នង​ត្រូវ​បាក់​រាប​ដល់​ដី​ដោយ​សារ​កម្លាំង​រញ្ជួយ​ដែល​មាន​ចំណុច​ចាប់​ផ្ដើម​ពី​ស្រទាប់​ផែន​ដី​ខាង​ក្រោម​ជម្រៅ​ដប់​គីឡូ​ម៉ែត្រ​ និង​មាន​ចម្ងាយ​១៤០​គីឡូ​ម៉ែត្រ​ពី​រដ្ឋ​ធានី​កាប៊ុល​។ ​​ទី​តាំង​​​ដែល​កើត​មាន​គ្រោះ​រញ្ជួយ​ដី​នោះ​ជា​តំបន់​ដាច់​ស្រយាល​ដែល​ស្ថិត​នៅ​កៀក​នឹង​ព្រំ​ដែន​ប្រទេស​ប៉ាគី​ស្ថាន​។ ដូច្នេះ​ រដ្ឋា​ភិបាល​ប្រើ​ប្រាស់​ឧទ្ធម្ភាគ​ចក្រ​ធ្វើ​ជា​មធ្យោ​បាយ​សម្រាប់​ដឹក​ជញ្ជូន​អ្នក​របួស​ទៅ​មន្ទីរ​ពេទ្យ​។

អាហ្វ​ហ្កានីស្ថាន​​ជួប​ប្រ​ទះ​នឹង​វិបត្តិ​មនុស្ស​ធម៌​តាំង​ពី​មុន​នេះ​ម៉្លេះ​​។ ដូច្នេះ គ្រោះ​រញ្ជួយ​ដី​លើក​នេះ​នឹង​ដាក់​បន្ទុក​កាន់​តែ​ធ្ងន់​បន្ថែម​ទៀត​។​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក​អាប់​ឌុល ម៉ាទីន ខា​នី (Abdul Maten Qanee) ថ្លែង​​​​ថា​ក្រសួង​បាន​ប្រមូល​កម្លាំង​​​ដែល​មាន​ទាំង​ប៉ុន្មាន​ដើម្បី​ពន្លឿន​ការ​ជួយ​សង្គ្រោះ និង​ផ្ដល់​ជំនួយ​សម្រាប់​អ្នក​ដែល​បាត់​បង់​ទី​ជម្រក​។ លោក​ថ្លែង​បន្ត​ទៀត​ថា​អាជ្ញា​ធរ​កំពុង​ខិត​ខំ​ជួយ​សម្រួល​បញ្ហា​របស់​ប្រជា​ជន​នៅ​ក្នុង​វិស័យ​សន្តិ​សុខ ស្បៀង​អាហារ និង​សុខាភិបាល​។

នៅ​រដ្ឋ​ធានី​កាប៊ុល​ អាជ្ញា​ធរ​សុខា​ភិបាល​អះ​អាង​ថា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​ដំណើរ​យ៉ាង​ញាប់​ដៃ​ញាប់​ជើង​ដើម្បី​ទៅ​ដល់​តំបន់​ដាច់​ស្រយាល​ និង​ភូមិ​តូច​ៗ​នៅ​ដាច់​ៗ​ពី​គ្នា​ដែល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​។ ភូមិ​ខ្លះ​បាក់​ផ្ទះ​អស់​រលីង​គ្មាន​សល់​។ នៅ​ក្នុង​ភូមិ​មួយ​នោះ​​មាន​មនុស្ស​ស្លាប់​រហូត​ដល់​៣០​នាក់ និង​របួស​រាប់​រយ​នាក់​។ នេះ​បើ​យោង​តាម​ប្រភពពី​ញូស្វីក (Newsweek), រ៉យ​ទ័រ (Reuters) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ