ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះបានត្រឹមសោកស្តាយ ​! ១ថ្ងៃអគ្គិភ័យឆេះ២កន្លែង ផ្ទះ២ខ្នងក្លាយជាចំណីភ្លើងនៅខេត្តកំពង់ចាម

21 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រោះអគ្គិភ័យមិនថា កើតឡើងក្នុងរដូវប្រាំង ឬវស្សានោះទេ ប្រសិនបើម្ចាស់ផ្ទះធ្វេសប្រហែស និងកើតឡើងភ្លាមតែម្ដង ។ ជាក់ស្ដែង គ្រាន់តែនៅថ្ងៃទី៣១…

ខេត្តកំពង់ចាម ៖ គ្រោះអគ្គិភ័យមិនថា កើតឡើងក្នុងរដូវប្រាំង ឬវស្សានោះទេ ប្រសិនបើម្ចាស់ផ្ទះធ្វេសប្រហែស និងកើតឡើងភ្លាមតែម្ដង ។

ជាក់ស្ដែង គ្រាន់តែនៅថ្ងៃទី៣១ សីហា ឆ្នាំ២០២៥ មានគ្រោះអគ្គិភ័យឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋដល់ទៅពីរកន្លែង ក្នុងនោះមានមួយកន្លែងនៅស្រុកព្រៃឈរ និងមួយកន្លែងទៀត នៅស្រុកកំពង់សៀមតែករណីនេះ មិនបណ្ដាលឡើយនរណាម្នាក់រងគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិតនោះទេ គឺគ្រាន់តែបាត់បង់ទ្រព្យសម្បត្តិប៉ុណ្ណោះ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ចំពោះករណីទីមួយបានកើតឡើង នៅថ្ងៃទី៣១ សីហា ឆ្នាំ២០២៥ វេលាម៉ោង១០ព្រឹក មានករណីអគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ ស៊ុន យឿង ភេទប្រុស អាយុ ៦០ឆ្នាំ នៅភូមិអូរសង្កែ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ចំពោះមូលហេតុ: ដោយថ្ងៃជាថ្ងៃសីល ម្ចាស់ផ្ទះបានដុតធុបទាន ទុកចោលនៅលើផ្ទះ ហើយពួកគាត់ចុះមកធ្វើការងារនៅខាងក្រោមផ្ទះ ។

តាមប្រភពបន្តដឹងទៀតថា បន្ទាប់មកប្រាប់តែមានភ្លើងឆាបឆេះផ្ទះផ្នែកខាងលើ ដែលមាន០១ខ្នងទំហំ ៦×៨ម៉ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តា ចាក់សាបបេតុងខាងក្រោម ខូចខាតទាំងស្រុង ។

ដោយឡែកសម្ភារៈខូចខាតរួមមាន: ប្រាក់ចំនួន ៧,៧០០,០០០ រៀល, ខ្សែកមាសទម្ងន់ ៥ជីមួយខ្សែ, ប្រាក់ដុល្លារចំនួន៧០០ដុល្លារ, ទូទឹកកក ០១, ទូដាក់សម្ភារៈ០១, ទូដាក់ខោអាវ០១, ទូដាក់ចានឆ្នាំង០១, ទូរស័ព្ទដៃម៉ាក់ vivo ២គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត ករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ។

ចំណែកអគ្គិភ័យនេះ បានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ សហការជាមួយកម្លាំងពន្លត់អគ្គិភ័យនគរបាលស្រុកព្រៃឈរ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿង ។

ចំពោះករណីទី២ វិញបានកើតឡើង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១និង៤០នាទីរសៀល មានករណីអគ្គិភ័យ (ឆេះផ្ទះ) ស្ថិតនៅចំណុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

អគ្គិភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង២និង០៥នាទី ដោយប្រើប្រាស់ឡានពន្លត់អគ្គិភ័យ១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុក ។

ម្ចាស់ផ្ទះឈ្មោះ ស្រន់ ផល្លី ភេទស្រី អាយុ៤៧ឆ្នាំ ។ ករណីនេះបណ្ដាលឱ្យខូចខាត ផ្ទះមានទំហំ ៥x៦ម៉ែត្រ ផ្ទះថ្មប្រក់ស័ង្កសី (ឆេះតែក្នុងបន្ទប់ដាក់អាសនៈ) សម្ភារៈប្រើប្រាស់មួយចំនួនមានដូចជា តុ២ កង្ហារ១គ្រឿង ប្រាក់រៀលចំនួន ១,៦០០,០០០រៀល ។ មូលហេតុ : ឆ្លងចរន្តអគ្គិសនី ។

ករណីនេះ មិនបណ្ដាលឲ្យឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាង ហើយក៏មិនបណ្ដាលអោយរបួសដល់មនុស្សសត្វនោះឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ