ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​អាយុ60ឆ្នាំពិការ​និង​ស្លា.ប់​មួយ​ចំហៀ​ង​ខ្លួនទទួល​អំណោយ

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​​ចំណាស់​​ម្នាក់អាយុ​៦០​ឆ្នាំ ​នៅ​ភូមិ​គោក​ទ្រាស ឃុំ​ឈ្នួ​​រ​មាន​ជ័យ ស្រុក​ព្រះ​នេត្រ​ព្រះ​ ដែល​ពិ​ការ​និង​ស្លា.ប់​មួយ​ចំហៀងខ្លួន​គ្មាន​កូន​ចៅ​​ជា​ទី​ពំនាក់​ហើយ​​​ បាន​អ្នក​ជិត​ខាង​ និង​អ្នក​ភូមិ​ឧបត្ថម្ភ​​​ផ្តល់​ជា​ម្ហូប​អាហារនោះ នៅ​ព្រឹក​ថ្ងៃទី១២ កក្កដា ឆ្នាំ​២០១១ បុគ្គ​លិក​វិទ្យុ FM 96.5 បាន​នាំ​យក​អំណោយ​សប្បុ​រស​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​​ចំណាស់​​ម្នាក់អាយុ​៦០​ឆ្នាំ ​នៅ​ភូមិ​គោក​ទ្រាស ឃុំ​ឈ្នួ​​រ​មាន​ជ័យ ស្រុក​ព្រះ​នេត្រ​ព្រះ​ ដែល​ពិ​ការ​និង​ស្លាប់​មួយ​ចំហៀងខ្លួន​គ្មាន​កូន​ចៅ​​ជា​ទី​ពំនាក់​ហើយ​​​បាន​អ្នក​ជិត​ខាង​ និង​អ្នក​ភូមិ​ឧបត្ថម្ភ​​​ផ្តល់​ជា​ម្ហូប​អាហារនោះ នៅ​ព្រឹក​ថ្ងៃទី១២ កក្កដា ឆ្នាំ​២០១១ បុគ្គ​លិក​វិទ្យុ FM 96.5 បាន​នាំ​យក​អំណោយ​សប្បុ​រស​ជន ផ្តល់​ជូន​តាម​រយៈ​វិទ្យុ​ FM96.5 ក្នុង​កម្ម​វិធី​មនុស្ស​ធម៌​ទៅ​ប្រ​គល់​ជូន​លោក​យាយ​ដល់​លំនៅឋានក្នុង​ខ្ទម​ដ៏​តូច​ស្ថិត​ក្នុង​ភូមិ​ខាង​លើ។

លោក​សម្បត្តិ សំណាង តំណាងឱ្យ​លោក​គង់​ប៊ុន​ពួយ​ នាយ​ក​​ស្ថាន​ីយ​វិ​ទ្យុ FM 96.5 បាន​ឱ្យ​ដឹង​ថា​ ការចាប់​បដិ​សន្ធិ​នៃ​កម្ម​វិធី​សប្បុរស​ធម៌​នេះឡើង ​គឺជា​គំនិត​ផ្តួ​ចផ្តើម​របស់​លោក​គង់ ប៊ុន​ពួយ នាយក​ស្ថា​នីយ​វិទ្យុ​ FM 96.5 ខេត្ត​​បន្ទាយ​មាន​ជ័យ ដោយ​ធ្វើ​ស​កម្ម​ភាព​មនុស្ស​ធម៌​នៅ​​ទូ​ទាំង​៩​ស្រុក-​ក្រុង​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។ ក្នុង​នោះ​បាន​កំណត់​ជន​ជា​គោល​ដៅ​ទទួល​ផល​គឺ​​ ជន​ចាស់​ជរាគ្មាន​ទី​ពឹង​ កុមារ​កំ​ព្រា អ្នក​ផ្ទុក​មេរោគ​អេដស៍-ជំងឺ និង​ជន​ពិការ។ ជា​មួយ​គ្នា​នោះដែរ ​កម្ម​វិធី​សប្បុរ​ស​ធម៌ បាន​ធ្វើ​​ការ​សម្ភាស​ពី​ជីវិត​​ពិត​​ចាក់​ផ្សាយ​តាម​វិទ្យុ​ដើម្បី​រក​ការ​គាំ​ទ្រ​ពី សប្បុរស​ជន​គ្រប់​ម​ជ្ឈ​ដ្ឋាន​ឧប​ត្ថម​្ភ​ជា​ថវិកា​សម្ភារ​​ប្រើ​ប្រាស់​ យក​ទៅ​ចែក​​ជូនជន​​គោ​ល​​ដៅ​។ កន្លង​មក​ តាម​រយៈកម្ម​វិធី​នេះ​ក្រុម​បុគ្គលិកវិទ្យុ​ FM96.5 បាននាំ​អំ​ណោយ​របស់​សប្បុរស​ជន​យក​ទៅចែក​ជូន​ដល់​ជន​គោល​ដៅចំនួន​៧២​គ្រួ​សារ​នៅទូ​ទាំង​ខេត្តហើយដែរ។

លោក​ភារម្យ សុវណ្ណ​ទន្តា អ្នក​គ្រប់​គ្រង​កម្ម​​វិធី​សប្បុ​រស​ធម៌បាន​បញ្ជាក់ថា ស្ត្រី​ចំណាស់ដែល​ទទួល​អំណោយ​របស់​សប្បុរ​ស​ជន​នា​ពេល​នេះ ឈ្មោះ​អឹុម ​សារឿន អាយុ​៦០​ឆ្នាំ មាន​ជំ​ងឺ ស្លាប់​មួយ​ចំហៀង​ខ្លួន​​រស់​នៅ​តែ​ម្នាក់​ឯង​ គ្មាន​ប្តី គ្មាន​កូននៅ​ភូមិ​គោក​ទ្រាស ឃុំ​ឈ្នួរ​មាន​ជ័យ​ ស្រុក​ព្រះ​នេត្រ​ព្រះ​។ អំណោយដែ​ល​នាំ​យក​មក​ប្រ​គល់​ជូន​នា​ពេល​នេះ​មាន​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល, អង្ករ​៥០​គី​​ឡូ​ក្រាម និង​សម្ភារ​ព្រម​ទាំងគ្រឿង​ឧប​ភោគ​បរិភោគ​ដូច​ជា សម្លៀក​បំពាក់​, ទឹកត្រី, ទឹក​ស៊ី​អ៊ីវ, ស្ករ​ស​, ទឹក​ដោះ​គោ,​ចាន​ឆ្នាំ​ង​ជា​ដើម។

លោក​ហែម សារិន មេ​ឃុំ​ឈ្នួរ​មាន​ជ័យ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សប្បុរ​ស​ជន​​ទាំង​អស់​ និង​លោក​គង់​ ប៊ុនពួយ​ នាយក​ស្ថានីយ​វិទ្យុ FM96.5 ដែល​បាន​បង្កើត​កម្ម​វិធីដ៏​ថ្លៃ​ថ្លា​នេះឡើង គឺ​ក្នុង​ន័យ​បង្ហាញ​ពី​វប្ប​ធម៌នៃ​ការ​ចែក​រំ​លែក​ពី​អ្នក​មាន​ដល់​អ្នក​ក្រី​ក្រ។ ម្យ៉ាង​ទៀត​ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​​ពីការ​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​សង្គម​ជាតិ​យើង៕