ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ប្រឡង​បាក់​ឌុ​ប​មួយ​រូប​កំពុង​មាន​ជំងឺគ្រុនឈា.ម ​បាន​សុំ​ប្រឡង​នៅ​បន្ទប់​ដាច់​ដោយ​ឡែក

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​បេក្ខជន​មួយ​រូប ឈ្មោះ ធ ភក្ត្រា ភេទ ប្រុស លេខ​បន្ទប់ ១៧ លេខ​តុ ៤១៥…

រាជធានី​ភ្នំពេញ​៖​បេក្ខជន​មួយ​រូប ឈ្មោះ ធ ភក្ត្រា ភេទ ប្រុស លេខ​បន្ទប់ ១៧ លេខ​តុ ៤១៥ កំពុង​មាន​ជំងឺគ្រុនឈាម រយៈពេល ៦​ថ្ងៃ និង​មាន​អាកា​រៈ​វិលមុខ ថប់ដង្ហើម ចង់​ក្អួតចង្អោរ ដូច្នេះ​បេក្ខជន​បាន​ស្នើ​សុំ​ប្រឡង​នៅ​បន្ទប់​ដាច់​ដោយឡែក​។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បានឱ្យ​ដឹង​ថា​ការ​ប្រឡង​របស់​បេក្ខជន​រូប​នេះ​ក៏​ត្រូវ​បាន​ឯកភាព​ពី​ប្រធាន​មណ្ឌល និង​តាម​រយៈ​ការ​វាយតម្លៃ​ពី​គ្រូពេទ្យ​ប្រចាំ​មណ្ឌល​ផង​ដែរ​។​នា​ពេល​នេះ​បេក្ខជន​កំពុង​ទទួល​បានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​។

បេក្ខជន​ឈ្មោះ ធ ភក្ត្រា ភេទ ប្រុស លេខ​បន្ទប់ 17 លេខ​តុ 415 កំពុង​មាន​ជំងឺគ្រុនឈាម រយៈពេល 06​ថ្ងៃ និង​មាន​អាកា​រៈ​វិលមុខ ថប់ដង្ហើម ចង់​ក្អួតចង្អោរ​នៅ​មណ្ឌល​វិទ្យាល័យ​ព្រែក​ស្លែង ខេត្តកណ្តាល​។

គួរ​បញ្ជាក់​ថា​ក្នុង​ដំណើរការ​សំ​ណេ​រ​នា​ព្រឹក​នេះ មាន​២​មុខ​វិជ្ជា គឺ​ប្រវត្តិវិទ្យា និង​ជីវវិទ្យា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង ផែនដី និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២៨ សីហា ២០២៥ មាន​បេក្ខជន​ចុះ​ឈ្មោះ ប្រឡង​សរុប ១៤៦ ៧២០​នាក់ ស្រី ៨១ ៤៤២​នាក់ ក្នុង​នោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៤០ ៦៧៨​នាក់ ស្រី ២៤ ៥១៩​នាក់ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ១០៦ ០៤២​នាក់ ស្រី ៥៦ ៩២៣​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ