ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាប័ណ្ណ​អគ្គិសនី​សេវាករ ហ៊ុយ ចេ​ង អាច​នឹង​ត្រូវ​បញ្ចប់ ​ក្រោយ​ពលរដ្ឋ​លើកគ្នា​សុំ​ការ​អន្តរា​គមន៍​ដល់​ចៅហ្វាយខេត្ត

1 នាទី មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ អាជ្ញាប័ណ្ណ​អគ្គិសនី​សេវាករ ហ៊ុយ ចេ​ង ប្រតិបត្តិ​នៅ​ស្រុកសៀម​ប៉ា​ង​នឹង​ត្រូវ​ដកសិទ្ធិ​ ហើយ​ជំ​នួសម​ក​វិញ​ដោយ​អាជ្ញាប័ណ្ណ​សេវាកម្ម​អគ្គិសនី​ខេត្តស្ទឹងត្រែង​នា​ពេល​ខាងមុខ ក្រោយ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​រអ៊ូរទាំ​ក្តៅក្រហាយ អំពី​ឥរិយាបថ​ម្ចាស់​សេវាករ​អាជីវកម្ម ការ​ឡើង​ចុះ​គីឡូ​ភ្លើង​ដោយ​មិន​ប្រក្រតី…

ខេត្តស្ទឹងត្រែង​ ៖ អាជ្ញាប័ណ្ណ​អគ្គិសនី​សេវាករ ហ៊ុយ ចេ​ង ប្រតិបត្តិ​នៅ​ស្រុកសៀម​ប៉ា​ង​នឹង​ត្រូវ​ដកសិទ្ធិ​ ហើយ​ជំ​នួសម​ក​វិញ​ដោយ​អាជ្ញាប័ណ្ណ​សេវាកម្ម​អគ្គិសនី​ខេត្តស្ទឹងត្រែង​នា​ពេល​ខាងមុខ ក្រោយ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​រអ៊ូរទាំ​ក្តៅក្រហាយ អំពី​ឥរិយាបថ​ម្ចាស់​សេវាករ​អាជីវកម្ម ការ​ឡើង​ចុះ​គីឡូ​ភ្លើង​ដោយ​មិន​ប្រក្រតី ការ​បម្រើសេវា​ប្រើប្រាស់​មានការ​យឺតយ៉ាវ ជាដើម ដែល​បញ្ហា​នេះ​ក្លាយជា​ជំងឺ​រ៉ាំរ៉ៃចូល​១៥​ឆ្នាំ​មក​ហើយ​ ។

​ប្រជាពលរដ្ឋ​តាម​ការ​ប៉ាន់ស្មាន​ប្រហែល​៤៨២​គ្រួសារ​ នៅ​ស្រុក​សៀមប៉ា​ង​ ធ្វើ​បដិការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​អភិបាលខេត្ត ក្រោយ​លោក​បាន​សម្រេច​ធ្វើ​សំណើ​ទៅ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថា​ម​ពល បញ្ចប់​អាជ្ញាប័ណ្ណ​អាជីវកម្ម សេវាកម្ម​អគ្គិសនី​របស់​លោកស្រី​ហ៊ុយ​ ចេ​ង ​ទាំងស្រុង និង​ផ្ដល់​អាជ្ញាប័ណ្ណ​សេវាកម្ម​អគ្គិសនី​ជូន​អគ្គិសនី​ខេត្ត​ស្ទឹងត្រែង ដើម្បី​ផ្ដល់​សេវា​ផ្គត់ផ្គង់​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​សៀមប៉ា​ង ​។

ការ​សម្រេចចិត្ត​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​ស្រុក​សៀម​ប៉ា​ង​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ច្រើន​លើក​ច្រើន​សារ​ដដែល​ជា​ដដែល ​តែការ​ស្នើ​សុំ​កិច្ច​អន្តរាគ​មន៍​អាជ្ញាធរ​មូលដ្ឋាន​នោះ​ ពុំ​មានប្រសិទ្ធភាព​លើ​ម្ចាស់​អាជ្ញាប័ណ្ណ​អា​ជីវ​កម្ម​សេវាករ​អគ្គិសនី​សៀម​ប៉ា​ង លោកស្រី ហ៊ុយ ចេ​ង ។

ដោយសារ​អស់​លទ្ធភាព​នៅ​ក្នុង​កិច្ច​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋានមិន​អាច​ដោះស្រាយ​ជូន​ពួក​គាត់​បាន ពួក​គាត់​បាន​ប្រមូល​គ្នីគ្នា​ដើម្បី​បន្ត​សុំកិច្ច​អន្តរាគមន៍​ដល់​អភិបាលខេត្ត​។

ក្រោយ​មើលឃើញ​ពី​ផល​លំបាក​របស់​ប្រជាពលរដ្ឋ ​ដែល​ទទូច​ទាមទារ​ហើយ​ទាមទារ​ទៀត​នោះ នា​ថ្ងៃ​ទី​២៥ សីហា​ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្ត​បាន​ចេញ​លិខិត​លេខ​៧០២ គោរព​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថា​មពល បញ្ចប់​អាជ្ញាប័ណ្ណ​អគ្គិសនី​របស់​លោកស្រី​ហ៊ុយ​ ចេ​ង ដែល​បាន​ធ្វើ​អាជីវ​កម្ម​អគ្គិសនី​នៅ​ផ្នែក​ខ្លះ​នៃ​ឃុំ​សេកុង​ និង​ឃុំ​ថ្មកែវ​ ក្នុងស្រុក​សៀម​ប៉ា​ង​។

គួ​ររំលឹក​ថា ​រឿង​ករណី​តវ៉ា​អំពី​អគ្គិសនី​នេះ​កន្លង​មក ​ប្រជាពលរដ្ឋ​តែង​លើកឡើង​និង​សំណូមពរ​ជា​ច្រើន​លើក​ច្រើន​សារ​មក​រដ្ឋបាល​ខេត្ត និង​ទទូច​ស្នើ​សុំ​បញ្ចប់​អាជ្ញាប័ណ្ណ​អគ្គិសនី​របស់​លោកស្រី​ហ៊ុយ​ ចេ​ង តាម​រយៈ​វេទិកាសាធារណៈ​នានា​ដូច​ជា​វេទិកា​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​វេទិកា​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ស្រុក និង​កិច្ចប្រជុំ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ខេត្ត​ផង​ដែរ​។

សូម​បញ្ជាក់​ថា​ ការ​ស្នើ​សុំ​ឲ្យ​បញ្ជាប់​អាជ្ញាប័ណ្ណ​សេវាករ​នេះ​ ដោយ​មាន​ករណី​ផ្ទុះ​ការ​តវ៉ា​ពី​ប្រជា​ពលរដ្ឋ​អំពី​ការ​ផ្ដល់​សេវាកម្ម​ភ្លើង​របស់​លោកស្រី​ហ៊ុយ ចេ​ង  ទាំង​កា​រត​ភ្ជាប់​ចរន្ត​ថ្មី និង​កា​រត​ភ្ជាប់​ចរន្ត​ឡើង​វិញ​ជូន​អ្នក​ប្រើប្រាស់​យឺតយ៉ាវ ខ្វះ​ទំនួល​ខុស​ត្រូវ ប្រើប្រាស់​ពាក្យ​សម្ដី​និង​ឥរិយា​បទ​មិន​សមរម្យ​ទៅ​លើ​អតិថិជន ការ​ឡើង​ចុះ​នៃ​បរិមាណ​គីឡូ​ភ្លើង​ប្រើប្រាស់​ខុសប្រក្រតី​ ជា​ពិសេស​ បរិមាណ​គីឡូ​ភ្លើង​ធ្លាក់​ចុះ​ស្ទើរ​គុណ​នឹង​ពីរ​រាល់ពេល​ក្រោយ​មាន​ករណី​តវ៉ា និង​អន្តរាគមន៍​ដោះ​ស្រាយ​ម្តង​ៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ស្ងប់​អារម្មណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ