ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ និង​មន្ត្រី ACU ចុះ​ត្រួតពិនិត្យ​មណ្ឌល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិទាំង​៨​ក្នុង​ខេត្តកំពង់ឆ្នាំង

4 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេ​ឲ​ត្ត​កំពង់ឆ្នាំង ៖ អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ​នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែសីហា ឆ្នាំ ២០២៥…

ខេ​ឲ​ត្ត​កំពង់ឆ្នាំង ៖ អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ​នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែសីហា ឆ្នាំ ២០២៥ បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី អេ​ស៊ី​យូ​  ចុះ​ត្រួតពិនិត្យ​មណ្ឌល​ប្រឡង មធ្យមសិក្សា សញ្ញាបត្រ​ទុ​តិ​ភូមិ ទាំង​៨ មណ្ឌល​ក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បី​ធានា​ក្នុង​ការ​ប្រឡង​នៅ​ថ្ងៃស្អែក​ទី​២៨ ខែសីហា ប្រកបដោយ​ប្រសិទ្ធភាព សមភាព និង​គុណភាព​។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​បាន​មាន​ប្រសាសន៍​ថា ឯកឧត្តម​នឹង​ពង្រឹង គុណភាព​អប់រំ នៅ​តាម​សាលា​ទូ​ទាំង​ខេត្ត ពិសេស​សិស្ស​ដែល​ត្រៀមប្រលង​សញ្ញាបត្រ​ទុតិយភូមិ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​ចំណេះដឹង​ល្អ​ដើម្បី​ពេល​ប្រឡង​ទទួល​បាន​និទ្ទេស​ល្អ​គ្រប់​ៗ​គ្នា​។ ឯកឧត្តម​ក៏​បាន​ណែនាំ​ដល់​នាយក​សាលា​លោកគ្រូ​អ្នកគ្រូ​ត្រូវ​យកចិត្តទុកដាក់​បង្រៀន​សិស្ស​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​អប់រំ​ដើម្បី​ពង្រឹងគុណភាព​សិស្ស​នៅ​តាម​សាលា​និ​មួយ​ៗ ។​ជាមួយ​គ្នា​នេះ​ធ្វើ​នៅ​តាម​សាលា​សូម ធ្វើ​អណាម័យ ធ្វើ​សួនច្បារ ឱ្យ​បាន​ស្អាត ចូលរួម​តាមដាន​ឈើ​ដើម្បី​ឲ្យ​បានជា​ទីជម្រក សម្រាប់​សិស្ស​ក្នុង​ការ​ជ្រក រៀនសូត្រ​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក សឹម ប្រឹ​ម ប្រធាន​មន្ទីរ អប់រំ​យុវជន​និង​កីឡា ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះដឹង​ទូទៅ​និង​បំពេញវិជ្ជា​សម្រាប់​សម័យ​ប្រឡង​ឆ្នាំ​២០២៤-២០២៥ ឆ្នាំ​នេះ ខេត្តកំពង់ឆ្នាំង​មាន​បេក្ខជន​ដាក់​ពាក្យ​ប្រលង​ចំនួន ៤៨៤៣ នាក់​( ស្រី​២៨១៦ នាក់​) មាន​មណ្ឌល​ប្រឡង​ចំនួន ៨ មណ្ឌល​ស្មើនឹង ១៩៥ បន្ទប់​។

ក្នុង​នោះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៧ មណ្ឌល គឺ មណ្ឌល​បឋម​សិក្សា​គំរូ​ក្រុង​, មណ្ឌល សាលា​បឋម​សិក្សា​ខ្សា​ម ហង្ស​ច័ន្ទ​លាភ​,​មណ្ឌល​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​,​មណ្ឌល​សាលា​បឋម​សិក្សា​គិរី​សុវណ្ណ​វង្ស​, មណ្ឌល សាលា​បឋម​សិក្សា ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​ព្រៃ​ខ្មែរ ,​មណ្ឌល​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​រលាប្អៀរ​ខាងកើត និង​វិទ្យាល័យ ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន រលា​ផ្អៀ​រ​ខាងលិច ។​និង​ថ្នាក់​វិទ្យាសាស្ត្រ ១ មណ្ឌល​គឺ​មណ្ឌល​វិទ្យាល័យ​ព្រះបាទ​សារា​ម្រឹត​ក្រុង​កំពង់ឆ្នាំង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ