ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការពារជាតិកម្ពុជា ៖ សមត្ថកិច្ចកំពុងតែធ្វើការងារស្រាវជ្រាវរក​អត្តសញ្ញាណអ្នកយករូបលោកធ្វើទុច្ចរិត

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើ​ការងារ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នក​ដែល​យក​រូប​លោក​ទៅ​ធ្វើអំពើ​ទុច្ចរិត ។…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើ​ការងារ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នក​ដែល​យក​រូប​លោក​ទៅ​ធ្វើអំពើ​ទុច្ចរិត ។

ឯកឧត្តម ទៀ សីហា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០២៥ យ៉ាង​ដូច្នេះ​ថា ៖ កូនពៅ​ខ្ញុំ​ចូល​ចិត្ត​ធុងបាស​មែន តែ​ខ្ញុំ​មិន​មាន​ពេល​ដល់​ទៅ​៣​ម៉ោង​ឈរ​តម្រង់​ជួរ​ទិញ​ធុងបាស​នោះ​ទេ ។

ឯកឧត្តម​បាន​លើក​ឡើង​ថា ៖ បើសិនជា​ការ​បន្លំ​គណនី (​យក​រូប និង​ឈ្មោះ​ខ្ញុំ​ដាក់​ក្នុង Profile) ធ្វើ​ឱ្យ​ក្រុមហ៊ុន JBL លក់​បាន​ច្រើន ខ្ញុំ​សូម​សាទរ ប៉ុន្តែ​បើ​បែរជា​ទៅ​ប្រើ​ក្នុង​គោលបំណង​បំភ្លៃ​ព័ត៌មាន ឬ​មួយ​ក្នុង​គោលបំណង​ទុច្ចរិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាធារណជន ខ្ញុំ​សុំ​ឱ្យ​បញ្ឈប់​សកម្មភាព​ភ្លាម ។ សមត្ថកិច្ច​កំពុង​តែ​ធ្វើ​ការងារ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ