ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ព្រៃឈើ បញ្ចប់​ការ​ដឹក​ជញ្ជូន​ឈើ​ជន្លង់ម្រេច រាប់​ពាន់​ដើម រក្សា​ទុក​បម្រុង​នាំ​ចេញ​គ្មាន​ច្បាប់

1 ថ្ងៃ មុន

ខេត្តស្ទឹងត្រែង ៖ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ កម្លាំង​ចម្រុះ​របស់​ក្រុមការងារ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​បញ្ចប់​នីតិវិធី នៃ​ការ​រឹបអូស​វត្ថុ​តាង​បទល្មើស​ព្រៃឈើ មួយ​កន្លែង​សន្និធិ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ឬ​ទ្ធី​សែន​ជ័យ​១…

ខេត្តស្ទឹងត្រែង ៖ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ កម្លាំង​ចម្រុះ​របស់​ក្រុមការងារ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​បញ្ចប់​នីតិវិធី នៃ​ការ​រឹបអូស​វត្ថុ​តាង​បទល្មើស​ព្រៃឈើ មួយ​កន្លែង​សន្និធិ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ឬ​ទ្ធី​សែន​ជ័យ​១ ឃុំ​អូរ​ស្វាយ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ប្រព្រឹត្ត​ឡើង​ដោយ​ជន​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ ។

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ លោក ហ៊ុន សំ​អឿ​ន បាន​បញ្ជាក់​នា​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា​នេះ​ថា ៖ កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែសីហា ឆ្នាំ​២០២៥ ដោយ​មានការ​សម្របសម្រួល​តាម​ទូរ​សព្វ​ពី​លោក ស៊ិ​ន សុ​ហឹ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ក្រុមការងារ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង រួម​សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ កម្លាំង​អធិការ​នគរបាល​ស្រុក កម្លាំងយោធា​សឹក​រង​ស្រុក រដ្ឋបាល​ឃុំ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ និង​កម្លាំង​វរៈ​ការពារ​ព្រំដែន ៧០១ សរុប​១៨​រូប បាន​ប្រតិបត្តិការ​រួម​ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុង​ដែន​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។ ដែល​ជា​លទ្ធផល នៃ​ការ​បង្ក្រាប​នេះ ក្រុមការងារ​ខាងលើ​បាន​ប្រទះ​ឃើញ​ឈើ​អា​បី​ជ្រុង ជា​ជន្លង់ម្រេច ចំនួន​០២​គំនរ ។ សរុប​១.១៧៦​ដើម (​ប្រវែង​ចន្លោះ​ចាប់ពី ៤​ម៉ែត្រ​ទៅ​៤,៥០​ម៉ែត្រ​) ។

យោង​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ឈើ​ជន្លង់ម្រេច បច្ចុប្បន្ន​ហាក់​មាន​ទីផ្សារ​។ កន្លង​មក គឺ​មានការ​ដឹក​ជញ្ជូន​តាម​រថយន្ត​ដោយ​មាន PC ចេញពី​ខេត្តពោធិ៍សាត់ ទៅ​ស្តុ​ប​នៅ​ឯ​ស្រុក​ស្នួល និង​មួយ​ចំនួន​វិញទៀត ដែល​គេ​មិនដឹង​ប្រភព​ច្បាស់លាស់​ក៏​បន្ត​នាំ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ត្រពាំង​ស្រែ​ផង​ដែរ​។ ចំណែកឯ ខេត្តស្ទឹងត្រែង ក៏​ទើបនឹង​ចាប់ផ្ដើម​លេច​ចេញ​នៅ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ពុះ​ច្រៀក​ជា​ជន្លង់ម្រេច​នេះ​ដែរ ។ បើ​គ្មាន​តម្រូវការ គ្មាន​ទីផ្សារ ក៏​គ្មាន​ការ​កាត់​បំផ្លាញ​ព្រៃឈើ​នោះ​ដែរ​។ ដោយ​ពិនិត្យ​ឃើញ​ថា ការ​សន្និធិ​ខាងលើ​នេះ​គ្មាន​លិខិត​អនុ​ញ្គា​ត​បែប​នេះ ក្រុមការងារ​សម្រេច​រកម​ធ្យោ​បាយ​ដឹក​ជញ្ជូន​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដុ​ង​ក្រឡ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់ ហើយ​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ