ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ​(RBC) បើក​កិច្ច​ប្រជុំ​​សាមញ្ញនៅ​ខេត្ត​ប៉ៃលិន

8 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥ ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ កម្ពុជា​–​ថៃ (RBC) បាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​មួយ​នៅ​ខេត្ត​ប៉ៃលិន​ ។…

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥ ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ កម្ពុជា​–​ថៃ (RBC) បាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​មួយ​នៅ​ខេត្ត​ប៉ៃលិន​ ។ កិច្ចប្រជុំ​នេះ​ ធ្វើ​ឡើង​រវាង​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ នៃ​កង​យោធពលខេមរភូមិន្ទ និង​បញ្ជាការដ្ឋាន​កងការពារ​ព្រំដែន ច័ន្ទ​បុរី​–​ត្រា​ត នៃ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ពិភាក្សា​និង​ពង្រឹង​កិច្ច សហប្រតិបត្តិការ​ទ្វេរ​ភាគី​លើ​ការងារ​ព្រំដែន​។

គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ សរ គឹ​ម​ប៉ាក់ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ខណៈ​ដែល​គណៈប្រតិភូ​ថៃ​ដឹកនាំ​ដោយ លោក​វរ​នា​វី​ឯក គិ​ទិ​ផុ​ន គុណ​សិរិ​ប៉ន​ញ៉ូ នាយសេនាធិការ​ទីបញ្ជាការ​ការពារ​ព្រំដែន ច័ន្ទ​បុរី​–​ត្រា​ត​ប្រធាន​ក្រុម​លេខា​ភាគី​ថៃ​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ភាគី​ទាំង​ពីរ ទទួល​បាន​លទ្ធផល​ជា​វិជ្ជ​មាន​​បន្ថែម​ទៀត ដែល​អនុញ្ញាត​ឱ្យ​ភាគី​ទាំង​២ ជំរុញ​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ពេញលេញ នឹង​នាំ​មក​នូវ​សន្តិភាព ស្ថិរភាព និង​ស្ថានភាព​ប្រក្រតី​វិល​ត្រលប់​មក​វិញ រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ល្អ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន និង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​រួម​គ្នា ដើម្បី​ធានា​បាន​នូវ​សន្តិភាព និង​ស្ថិរភាព​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ៖ កិច្ចប្រជុំ​នេះ​នឹង​បន្ត​នៅ​ថ្ងៃ​ទី​២៥ សីហា ទៀត​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ