អភិបាលខេត្តកំពង់ចាម អញ្ជើញកាត់វិញ្ញាសារប្រលងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ខេត្តកំពង់ចាម
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥…
ខេត្តកំពង់ចាម ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥…
ខេត្តកំពង់ចាម ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ នេះ បានអញ្ជើញកាត់វិញ្ញាសារប្រលងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ខេត្តកំពង់ចាម ឆ្នាំ២០២៥ ស្ថិតនៅមណ្ឌលប្រលង វិទ្យាល័យដីដុះ ក្រុងកំពង់ចាម ។ នេះបើយោងតាមក្រសួងមហាផ្ទៃ ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យបេក្ខជនត្រូវប្រកាន់យកគោលការណ៍ «ចេះ គឺជាប់»។ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរ ដល់បេក្ខជនទាំងអស់ឱ្យទទួលបានជោគជ័យ ក្នុងការប្រលងប្រជែងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារខេត្តកំពង់ចាម ។
បើតាមរបាយការណ៍របស់គណៈកម្មការប្រលងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ បានឲ្យដឹងថា ការប្រលងប្រជែងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារខេត្តកំពង់ចាម មាន១មណ្ឌលប្រឡង គឺមណ្ឌលប្រឡងវិទ្យាល័យដីដុះដោយបែងចែកជា១១បន្ទប់ និងមានបេក្ខជនសរុបចំនួន២៧៥នាក់ ៕
ចែករំលែកព័តមាននេះ