ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទសេចក្តីព្រាងច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សញ្ជាតិ និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​អភិរក្ស និង​ការ​ប្រើប្រាស់​ជីវៈចម្រុះ​សមុទ្រ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សមាជិក​រដ្ឋសភា​ច្រើន​លើសលុប​បាន​លើកដៃ​អនុម័ត​ជា​ឯកច្ឆន្ទ សេចក្តីព្រាង​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សញ្ជាតិ និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​អភិរក្ស និង​ការ​ប្រើប្រាស់​ជីវៈចម្រុះ​សមុទ្រ​ប្រកបដោយ​ចីរភាព នៅ​ក្រៅ​ដែន​យុត្តាធិការ​ជាតិ ក្រោម​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​។ ការ​អនុម័ត​នៅ​ពេល​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ​ ៖ ​សមាជិក​រដ្ឋសភា​ច្រើន​លើសលុប​បាន​លើកដៃ​អនុម័ត​ជា​ឯកច្ឆន្ទ សេចក្តីព្រាង​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សញ្ជាតិ និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​អភិរក្ស និង​ការ​ប្រើប្រាស់​ជីវៈចម្រុះ​សមុទ្រ​ប្រកបដោយ​ចីរភាព នៅ​ក្រៅ​ដែន​យុត្តាធិការ​ជាតិ ក្រោម​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​។

ការ​អនុម័ត​នៅ​ពេល​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ បាន​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​វត្តមាន​សមាជិក សមាជិកា​រដ្ឋសភា ពេល​ផ្ដើម​សម័យប្រជុំ​ចំនួន ១២០​រូប ដោយ​មាន​របៀបវារៈ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ មាន សេចក្តីព្រាងច្បាប់​ស្ដី​ពី វិសោធនកម្ម​ច្បាប់​ស្តី​ពី​សញ្ជាតិ និង​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​អភិរក្ស និង​ការ​ប្រើប្រាស់​ជីវៈចម្រុះ​សមុទ្រ​ប្រកបដោយ​ចីរភាព នៅ​ក្រៅ​ដែន​យុត្តាធិការ​ជាតិ ក្រោម​អនុសញ្ញា​សហប្រជា​ជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​។ អង្គប្រជុំ​សភា​បាន​ធ្វើការ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្ដី​ពី វិសោធនកម្ម​ច្បាប់​ស្តី​ពី​សញ្ជាតិ ដោយ សេចក្តីព្រាងច្បាប់​នេះ​មាន​តែ​ពីរ​មាត្រា​ប៉ុណ្ណោះ​។

យោង​តាម​សេចក្តី​ថ្លែង​ហេតុ​នៃ​សេចក្តីព្រៀងច្បាប់​របស់​រាជរដ្ឋាភិបាល​បាន​ពន្យល់​ថា នា​ពេល​ថ្មី​ៗ​នេះ ប្រទេស​ជាតិ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​និង​កំពុង​ប្រឈម​នឹង​ការ​ឈ្លានពាន​ទឹកដី ពី​សំណាក់​រដ្ឋ​បរទេស បែរជា​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តូច ជា​ពិសេស​ក្រុម​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស បាន​ធ្វើ​សកម្មភាព​ចូលរួម​និង​ឃុបឃិត​ជាមួយនឹង​បរទេស​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ និង​ធ្វើ​សកម្មភាព​បណ្តាល​ឱ្យ​ប៉ះ ពាល់​ដល់​សេចក្តីសុខ​សាន្ត​របស់​ប្រជារាស្ត្រ​និង​សន្តិសុខ​ជាតិ​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឧតម​រប​យោជន៍ របស់​ជាតិ ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ខិតខំ​កសាង​ខឿន​ការពារ​ជាតិ និង​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជាតិ ដោយ​មានការ​គាំទ្រ​ពេញលេញ​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

អាស្រ័យ​ហេតុនេះ ផ្អែក​តាម​មាត្រា​១៥៣​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​សេចក្តី​ស្នើ​សុំ​របស់​តំណាងរាស្ត្រ​ទាំង​១២៥​រូប បាន​ផ្តើមគំនិត​រួម​គ្នា​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ជា​មូលដ្ឋាន​គតិ​យុ​ត្ត អនុញ្ញាត​ឱ្យ​មានការ​ដក​សញ្ជាតិ​ខ្មែរ ដើម្បី​បន្សុទ្ធ​នូវ​ទឹកចិត្ត​ស្នេហា ជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា ក្នុង​គោលដៅ​លើកកម្ពស់​ឧត្តមគតិ​ជាតិ មនសិការ​ស្នេហា​ជាតិ និង​ភាព​ស្មោះត្រង់​ដោយ​ភាព​ស្ម័គ្រស្មោះ ការពារ​ជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។

ថ្លែង​ហេតុ​បាន​លើក​ឡើង​ថា ទន្ទឹម​នេះ កា​រដក​សញ្ជាតិ​ខ្មែរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មិនមែន​ជា​សញ្ញាណ​ថ្មី​នោះ​ឡើយ ដោយហេតុ​ថា ច្បាប់​ខ្មែរ​នា​សម័យ​មុន​ក៏​បាន​កំណត់​អំពី​កា​រដក​សញ្ជាតិ​ផង​ដែរ​។ ចំពោះ​ក្របខ័ណ្ឌ​ច្បាប់​នៃ​បណ្តា​ប្រទេស​លើ​សកលលោក​ចំនួន​ប្រមាណ​១៥០​ប្រទេស ក៏​មានច្បាប់​ស្តី​ពី បណ្តាល​ឱ្យ​ខូ​ត​ខាត​ដល់​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​ជាតិ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​និង​តម្លៃ​ជាតិ សាសន៍​របស់​ប្រទេស​ខ្លួន ដូច​ជា​សាធារណរដ្ឋ​បារាំង ចក្រភព​អង់គ្លេស សហរដ្ឋ​អាម៉េរិក សហព័ន្ធ​អា​ល្លឺ​ម៉​ង់ សហ​ធន​រដ្ឋ​អូស្ត្រាលី សាធារណរដ្ឋ​អ៊ី​តា​លី សាធារណរដ្ឋ​បែ​ល​ហ្ស៊ិ​ក សាធារណរដ្ឋ​ឥណ្ឌា សាធារណរដ្ឋ​កូរ៉េ សាធារណរដ្ឋ​សិង្ហ​បុរី និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​។

សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សញ្ជាតិ នឹង​ផ្តល់​ប្រយោជន៍​សំខាន់​ៗ​ដូច​ជា ធ្វើ​ឱ្យ​ច្បាប់​ស្តី​ពី​សញ្ជាតិ ស្រប​តាម​មាត្រា​៣៣​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជា​ឧបករណ៍​គតិ​យុ​ត្ត​សំខាន់​មួយ ដើម្បី​ធានា​បាន​នូវ​សន្តិភាព ខឿន​ការពារ​ជាតិ ឯកភាព​ជាតិ អធិបតេយ្យ បូរណភាព​ទឹកដី សន្តិសុខ​ជាតិ និង​ឧត្តម​ប្រយោជន៍​ជាតិ​។ ជា​ក្របខ័ណ្ឌ​គតិ​យុ​ត្ត​ដ៏​រឹង​មាំ​ក្នុង​ការ​ទប់ស្កាត់​និង​ប្រឆាំង​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ​ចូល​ក្នុង​កិច្ចការ ផ្ទៃក្នុង​របស់​កម្ពុជា ជា​ពិសេស​ការ​ប្រឆាំង​នឹង​អំពើ​ក្បត់ជាតិ​និង​អំពើ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​។

ង្រឹង​នូវ​ការ​អនុវត្ត​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ស្រប​តាម​មាត្រា​៤៩​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណា​ចក្រ​កម្ពុជា​។ ពង្រឹង​ការ​អនុវត្ត​នៃ​ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ស្រប​តាម​នីតិវិធី​នៃ​ច្បាប់​នេះ​។ ពង្រឹង​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ មនសិការ​ស្នេហា​ជាតិ និង​ឧត្តម​ប្រយោជន៍​ជាតិ​។ កា​រដក​សញ្ជាតិ​​ខ្មែរ គឺជា​ការ​កាត់​ផ្តាច់ចំណង​គតិ​យុ​ត្ត​និង​នយោបាយ​ចំពោះ​ជន​ដែល​ក្បត់ជាតិ​តែ​ប៉ុណ្ណោះ​។ ចូលរួម​ផ្តល់​ព័ត៌មាន​ដល់​អន្តរជាតិ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជន​ដែល​ត្រូវ​បាន​ដក​សញ្ជាតិ ដោយសារ​ការ​គំរាមកំហែង ឬ​ការ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​ពិភពលោក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ