ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើបុណ្យសលាកភត្តប្រគេនព្រះសង្ឃ២០០ អង្គ និងបង្សុកូលឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​លោក​ជំទាវ ម៉េ​ង វ៉ា​ន់​ដា​នី​ន រួម…

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​លោក​ជំទាវ ម៉េ​ង វ៉ា​ន់​ដា​នី​ន រួម និង​មន្ត្រីរាជការ ប្រជា​ពុទ្ធបរិស័ទ​គ្រប់​ទិស​ទី បាន​ធ្វើបុណ្យ​សលាកភត្ត​ប្រគេន​ព្រះសង្ឃ​ចំនួន​២០០​អង្គ និង​បង្សុកូល​ឧទ្ទិស​មហាកុសល ដល់​ដួង​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព គ្រប់​រូប​ដែល​ពលី​ជីវិត ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​កម្ពុជា និង​ឧទ្ទិស​មហាកុសល​ដល់​បុព្វការី​ជន មាតា បិតា ជីដូន ជីតា ព្រមទាំង​ញាតិ​គ្រប់​សន្តាន​ក្នុង​សង្សារវដ្ត ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៤ ខែសីហា ឆ្នាំ​២០២៥ នៅ​វត្ត​មុនី​រតនា​រាម ហៅ​វត្ត​មករ​ខាងជើង ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ នេះ​បើ​តាម​ផេ​ក​ក្រសួងមហាផ្ទៃ​បាន​ផ្សាយ​នា​ថ្ងៃ​ទី​២៤ ខែសីហា​នេះ ។

ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​បាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ក្រៀមក្រំ ចំពោះ​ការ​បាត់បង់​ជីវិត​របស់​វី​រៈ​កងទ័ព​កម្ពុជា​ដ៏​អង់អាច​ក្លា​ហា​ក្នុងអំឡុងពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​ការពា​ព្រំដែន​កម្ពុជា​-​ថៃ ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត រួម​ជាមួយ​ប្រជា​ពុទ្ធបរិស័ទ ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ថា កម្ពុជា​តែងតែ​ប្រាថ្នា​នូវ​សន្តិភាព មិន​ចង់​ឈ្លានពាន​ប្រទេស​ណាមួយ​ឡើយ តែ​នឹង​មិន​អនុញ្ញាត​ឲ្យ​បរទេស​ណា​មក​ឈ្លានពាន​លើ​ទឹកដី​របស់​ខ្លួន​សូ​ម្បី​តែ​មួយ​មី​លី​ម៉ែត្រ​ណា​ដែរ ។

ការ​រៀបចំ​ពិធីបុណ្យ​នេះ គឺជា​ការ​បង្ហាញ​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វីរៈភាព និង​គុណូបការៈ​ដ៏​ធំធេង​របស់​កងទ័ព ដែល​បាន​លះបង់​សេចក្តីសុខ​ផ្ទាល់ខ្លួន ដើម្បី​ការពារ​ជាតិ និង​ប្រជាជន​កម្ពុជា​ឱ្យ​មាន​សុខ​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ