ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កណ្ដាល ​សួរសុខទុក្ខ​ម្ដាយ វីរ​កងទ័ព​ជួរ​មុខ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​តេ​ជោ សែន​កោះធំ

20 ម៉ោង មុន

ខេត្តកណ្តាល​ ៖ នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល…

ខេត្តកណ្តាល​ ៖ នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​សួរសុខទុក្ខ​ម្ដាយ វីរ​កងទ័ព​ជួរ​មុខ​នៅ​តំបន់​ប្រាសាទ​តា​ក្របី កំពង់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​តេ​ជោ សែន​កោះធំ ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​ ។

ក្នុង​ឱកាស​សួរសុខទុក្ខ​នេះ​ដែរ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល បាន​នាំ​មក​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ក្ដី​នឹករលឹក​បំផុត ​។

លោក គួ​ច ចំរើន បាន​ថ្លែង​កោតសរសើរ​ដល់​ភាព​ក្លាហាន​របស់​វរ​កងទ័ព​ជួរ​មុខ ដែល​បាន​ខិតខំ​ការពារ​បូរណភាព​ទឹកដី ប្រកបដោយ​ភាព​អង់អាច​ក្លាហាន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ការ​ឈ្លានពាន​របស់​សៀម សកម្មភាព​ទាំងនេះ យើង​ទាំងអស់​គ្នា​នៅ​ជួរ​ក្រោយ ពិតជា​ស្ញប់ស្ញែង និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​វីរ​កងទ័ព​យើង​ទាំងអស់ ដែល​អង់អាច​ក្លាហាន ការពារ​នូវ​បូរណភាព​ទឹកដី ទប់ស្កាត់​ការ​ឈ្លានពាន​ពី​សៀម ហើយ​យើង​ទាំងអស់​គ្នា និង​ចង​ចាំ​មិន​ភ្លេច​នូវ​គុណូបការៈ​ដ៏​ធំធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន​របស់​វីរ​កងទ័ព​របស់​យើង​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ លោកយាយ ស ណែ​ត អាយុ​៦៩​ឆ្នាំ ត្រូវជា​ម្ដាយ​លោក ហ៊ា​ង វាសនា បម្រើ​ការ​នៅ​អនុ​សេនា​តូច ៤៤៤ ជា​វីរ​កងទ័ព​ជួរ​មុខ​នៅ​តំបន់​ប្រាសាទ​តា​ក្របី ដែល​ត្រូវ​បាន​អនុញ្ញាត​ច្បាប់​ឈប់​សម្រាក​មក​មើល​ម្ដាយ​កំពង់​មាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​តេ​ជោ​សែន​កោះធំ ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​ ។

ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​នេះ​ដែរ លោក គួ​ច ចំរើន បាន​នាំ​មក​នូវ​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល​ជូន​ដល់​លោកយាយ ស ណែ​ត នូវ ផ្លែ​ឈើ ១​កន្ត្រក​, ទឹកដោះគោ ១​កេស​, ទឹក​ត្រចៀកកាំ ២​យួរ និង​ថវិកា ១០​លាន​រៀល ក្នុង​នោះ​ដែរ​លោកក៏​បាន​ឧបត្ថម្ភ​ដល់ លោក ហ៊ា​ង វាសនា វី​រកងទ័ព​ជួរ​មុខ​ន​នូវ​ថវិកា ៥​លាន​រៀល ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ