រាជធានីភ្នំពេញ៖ ឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋដែលមានចំណូលទាប អាចទិញផ្ទះរស់នៅសមរម្យ តាមរយៈមូលនិធិលំនៅឋាន ស្របតាមទស្សនទាន “ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានលំនៅឋាន សមរម្យសម្រាប់ការរស់នៅជាទ្រនំសុភមង្គល”។
យោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី បានឱ្យដឹងនៅថ្ងៃទី២១ ខែសីហានេះ ថា ដើម្បីប្រែក្លាយទស្សនទាន “ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានលំនៅឋាន សមរម្យសម្រាប់ការរស់នៅជាទ្រនំសុភមង្គល” ឱ្យទៅជាសកម្មភាពជាក់ស្តែង និងរស់រវើក កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតមូលនិធិលំនៅឋាន ដែលនឹងក្លាយទៅជាឧបករណ៍យ៉ាងសំខាន់ក្នុងផ្តល់លទ្ធភាព ឱ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអង្គការ ស្ថាប័នពាក់ព័ន្ធ ចូលរួមក្នុងការលើកម្ពស់លទ្ធភាពផ្តល់លំនៅឋាន ជូនប្រជាជនដែលមានប្រាក់ចំណូលទាបសម្រាប់ការរស់នៅ។
កិច្ចប្រជុំពិគ្រោះយោបល់ បានផ្តល់ឱកាសឱ្យអ្នកពាក់ព័ន្ធបានយល់កាន់តែ ទូលំទូលាយ និងឯកភាពលើខ្លឹមសារសេចក្តីព្រាងអនុក្រឹត្យនេះ៕
ចែករំលែកព័តមាននេះ