ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្សុកូលឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ នៅខេត្តត្បូងឃ្មុំ

4 ម៉ោង មុន

ខេត្តត្បូងឃ្មុំ៖ ពិធីបង្សុកូលឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ប្រារព្ធធ្វើឡើងស្ថិតនៅវត្តសិរីពោធិវង្ស (ហៅវត្តទឹកជ្រៅ) ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ យោងតាមការចុះផ្សាយរបស់ក្រសួងធម្មការនិងសាសនា បានឱ្យដឹងថា…

ខេត្តត្បូងឃ្មុំ៖ ពិធីបង្សុកូលឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ប្រារព្ធធ្វើឡើងស្ថិតនៅវត្តសិរីពោធិវង្ស (ហៅវត្តទឹកជ្រៅ) ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

យោងតាមការចុះផ្សាយរបស់ក្រសួងធម្មការនិងសាសនា បានឱ្យដឹងថា ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញបង្សុកូលឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា និងប្រគេនទេយ្យទានដល់ព្រះសង្ឃ២៩វត្ត នៅសាលាអនុគណស្រុកតំបែរ ស្ថិតនៅវត្តសិរីពោធិវង្ស (ហៅវត្តទឹកជ្រៅ) ភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញ ចូលរួមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងធម្មការនិងសាសនា លោកជំទាវ នី ចាន់ ធីតា អភិបាលរងខេត្តត្បូងឃ្មុំ ក្រុមប្រឹក្សាស្រុក អភិបាលស្រុកតំបែរ ឧកញ៉ា ឡុង ណាលី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យិន ផារ៉ាដាយ។

​សូមជម្រាបជូនថា តាមរយៈការបំពេញបុណ្យកុសលដែលកើតចេញពីការនាំគ្រឿងបរិក្ខារទេយ្យទាន ព្រមទាំងបច្ច័យ ដែលបានប្រគេនព្រះសង្ឃនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ឧទ្ទិសបួងសួងមនុញ្ញផលនេះ ជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរដ៏អង់អាចក្លាហាន ដែលបានពលីជីវិត ក្នុងការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ ដែលបានកើតឡើងកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងបុព្វហេតុ ការការពារបូរណភាពទឹកដី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ