ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សក្នុងតំបន់សមរភូមិ រៀនតាមអនឡាញ ខណៈមិនទាន់មានសុវត្ថិភាពពេញលេញ

4 ម៉ោង មុន

ខេត្តឧត្តរមានជ័យ៖ សិស្សានុសិស្សក្នុងតំបន់សមរភូមិ រៀនតាមអនឡាញពីចម្ងាយកម្រិតថ្នាក់ដំបូង ខណៈមិនទាន់មានសុវត្ថិភាពពេញលេញនៅឡើយ។ យោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងសហការជាមួយអង្គការអេហ្វ អេក…

ខេត្តឧត្តរមានជ័យ៖ សិស្សានុសិស្សក្នុងតំបន់សមរភូមិ រៀនតាមអនឡាញពីចម្ងាយកម្រិតថ្នាក់ដំបូង ខណៈមិនទាន់មានសុវត្ថិភាពពេញលេញនៅឡើយ។

យោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងសហការជាមួយអង្គការអេហ្វ អេក កម្ពុជា (FH Cambodia) ក្រោមកិច្ចសម្របសម្រួលរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បាន រៀបចំពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់គម្រោង «លើកកម្ពស់គុណភាពអប់រំ ថ្នាក់ ដំបូង តាមរយៈបច្ចេកវិទ្យា» ជូនដល់គ្រឹះស្ថានបឋមសិក្សា គោលដៅដើម្បីគាំទ្រ ដល់ការសិក្សា​ថ្នាក់ដំបូង ពីចម្ងាយតាមរយៈបច្ចេកវិទ្យាក្នុងបរិបទដែលសាលារៀន មិនទាន់មាន សុវត្ថិភាពពេញ លេញក្នុងការបើកដំណើរការជាប្រក្រតី។

ការណ៍នេះធ្វើឡើង នារសៀល​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណ សាលាបឋមសិក្សាបារាយណ៍ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ