ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀល​ថ្ងៃនេះ ភ្លៀង​ខ្លាំង​នៅ​ព្រៃ​នប់ ទឹក​ជន់​លិច​រង្វង់​មូល​វាល​រេញ

1 ថ្ងៃ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ម៉ោង​ជិត​៤​រសៀល ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៥ នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាង​គំហុក មាន​រយៈពេល​ប្រមាណ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ម៉ោង​ជិត​៤​រសៀល ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៥ នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាង​គំហុក មាន​រយៈពេល​ប្រមាណ ១​ម៉ោង ធ្វើ​ឲ្យ​តំបន់​ប្រជុំជន​វាល​រេញ ជា​ពិសេស​ចំណុច​រង្វង់​មូល​វាល​រេញ ផ្លូវបំបែក​ជា​៣ ត្រូវ​បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ធ្វើ​ឲ្យ​រថយន្ត​តូច​ធំ ធ្វើ​ដំណើរ​បាន​យឺត​ៗ ក្រោម​ការ​សម្រួល​ដោយ​សមត្ថកិច្ច ។

​ជាមួយ​គ្នា​នេះ លោក អ៊ី ធា​រិ​ន អភិបាលស្រុក​ព្រៃ​នប់ បាន​មាន​ប្រសាសន៍​ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​មានការ​ជន់​លិច ជាមួយនឹង​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាង​គំហុក​នៅ​ចំណុច​រង្វង់​មូល​វាល​រេញ​នេះ គឺ​កាលពី​ម្សិលមិញ អាជ្ញាធរ និង​មន្ទីរ​ធនធានទឹក បាន​សម្រេច​បិទទ្វារ​ទឹក​ទំនប់​ទឹកប្រៃ ខ្ទប់​ឲ្យ​ទឹក​តាម​វាលស្រែ មាន​សន្ទូង​សំណាប​ច្រើន ដើម្បី​លិច​ងាប់​សត្វ​ដង្កូវ​ក្នុង​ស្រែ ។ មូលហេតុ​នេះ ទឹក​ហូរ​ចុះ​ទៅ​ព្រែក​មិន​ទាន់ ទើប​បណ្តាល​ឲ្យ​ជន់​លិច ។

យ៉ាងណា លោក​អភិបាលស្រុក បាន​បញ្ជាក់​បន្ថែម​ថា ភ្លាម​ៗ​លោក​បាន​ទំនាក់ទំនង​ទៅ​មន្ទីរ​ធនធានទឹក ហើយ​បាន​បើកទ្វារ​ទឹក ទឹក​ក៏​ចាប់ផ្តើម​ហូរ​ស្រក​បណ្តើរ​ៗ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ