ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលជើងទឹកបង្ក្រាបទូកដឹកទំនិញគេចពន្ធពីថៃ

4 ម៉ោង មុន
  • កោះកុង

ខេត្តកោះកុង ៖ នគរបាល​ការពារ​ព្រំ​ដែនទឹក​លេខ​២៦៩ ក្នុង​ខេត្តកោះកុង បាន​ចាប់​ទូក​ដឹក​ទំនិញ​មួយ​គ្រឿង​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កាន់​ខេត្តកោះកុង ។ប្រតិបត្តិការ​បង្ក្រាប​ទូក​ដឹក​ទំនិញ​ពី​ប្រទេស​ថៃ​នេះ ជា​ប្រភេទ​ទំនិញ​គ្រឿង​សមុទ្រ ។ ជាមួយ​គ្នា​នេះ ក៏​បាន​ចាប់ខ្លួន​មនុស្ស​២​នាក់…

ខេត្តកោះកុង ៖ នគរបាល​ការពារ​ព្រំ​ដែនទឹក​លេខ​២៦៩ ក្នុង​ខេត្តកោះកុង បាន​ចាប់​ទូក​ដឹក​ទំនិញ​មួយ​គ្រឿង​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កាន់​ខេត្តកោះកុង ។ប្រតិបត្តិការ​បង្ក្រាប​ទូក​ដឹក​ទំនិញ​ពី​ប្រទេស​ថៃ​នេះ ជា​ប្រភេទ​ទំនិញ​គ្រឿង​សមុទ្រ ។ ជាមួយ​គ្នា​នេះ ក៏​បាន​ចាប់ខ្លួន​មនុស្ស​២​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ម្នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​ស​ង្ស​យ័​ជាប់​ពាក់ព័ន្ធ​ការ​នាំ​ចូល​ទំនិញ​នេះ ដើម្បី​បន្ត​តាម​នីតិវិធី ។

មន្ត្រី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្នុង​ទូក​ដឹក​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ​ចូល​មក​ខេត្តកោះកុង​នេះ មាន​ដូច​ជា​ត្រី បង្គា មឹក ក្តាមថ្ម​សក ខ្យង និង​ចាក់ច្រែង ដែល​មិន​បាន​បង់​ពន្ធគយ ហើយ​ត្រូវ​បាន​នគរបាល​ការពារ​ព្រំ​ដែនទឹក​បង្ក្រាប​បាន​ភ្លាម​ៗ អំឡុង​ពេល​ប្រុង​ឡើង​ទំនិញ​ពី​ក្នុង​ទូក កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ ។

លោក ឈិ​ត រតនៈ អភិបាលរង​ខេត្តកោះកុង ក៏​បាន​ឲ្យ​ដឹង​នៅ​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ នេះ​ដែរ​ថា ក្រៅពី​ចាប់​ឃាត់​ទំនិញគេចពន្ធ សមត្ថកិច្ច​ក៏​ឃាត់​បាន​ជន​ស​ង្ស​យ័​២​នាក់ ៖​ទី
១-​ឈ្មោះ ឈិ​ត ទុំ ជនជាតិ​ខ្មែរ ។២-​ឈ្មោះ ឡ​ន់ ប៉ែង ជនជាតិ​ថៃ រួម​នឹង​វត្ថុ​តាង មាន​ទូក​កន្ទុយ​វែង​១​គ្រឿង និង​ទំនិញគេចពន្ធ​នៅ​ចំណុច​ព្រែ​កកោះ​យ៉ ។

បើ​តាម​លោក​អភិបាលរង​ខេត្ត​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​ត្រួតពិនិត្យ​រួចរាល់ ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង និង​សមត្ថកិច្ច​ជំនាញ​ប្រគល់​ជូន​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត បន្ត​ស៊ើបអង្កេត​អនុវត្ត​នីតិវិធី លើ​ទំនិញគេចពន្ធ​ដែល​នាំ​មក​ពី​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ