ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់សរសៃឈាមខួរក្បាល ៖ ម្នាក់ក្នុងចំណោម ៥នាក់នៃប្រជាជនកម្ពុជាប្រឈមនឹងជំងឺនេះ

4 ម៉ោង មុន

ជំងឺមិនឆ្លង​ដែល​មាន​ជា​ចម្បង ដូច​ជា ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ជំងឺ​ទឹកនោមផ្អែម និង​មហារីក គឺជា​ឃាតករ​កំពូល​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ នៅ​ក្នុង​មួយ​ឆ្នាំ​អង្គការ​សុខភាព​ពិភពលោក​អះអាង​ថា វា​អាច​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៨,៥…

ជំងឺមិនឆ្លង​ដែល​មាន​ជា​ចម្បង ដូច​ជា ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ជំងឺ​ទឹកនោមផ្អែម និង​មហារីក គឺជា​ឃាតករ​កំពូល​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ នៅ​ក្នុង​មួយ​ឆ្នាំ​អង្គការ​សុខភាព​ពិភពលោក​អះអាង​ថា វា​អាច​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៨,៥ លាន​នាក់ ដោយឡែក​នៅ​កម្ពុជា វា​រឹតតែ​គ្រោះថ្នាក់ ដោយសារ​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​៥​នាក់ គឺ​មាន​ម្នាក់​ហើយ ដែល​ប្រឈម​មុខ​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

ការ​លើក​ឡើង​នេះ មិនមែន​ចេះ​តែ​នឹកឃើញ​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​ការ​បន្លាច​ដែរ ប៉ុន្តែ​វា គឺជា​សក្ខីកម្ម​ដែល​ចេញ​មក​ពី​ការ​សិក្សា​ស្រាវជ្រាវ​ត្រឹមត្រូវ ហើយ​ស្ថាប័ន​ដែល​ចេញ​នូវ​របាយការណ៍​នេះ គឺ​អង្គការ​សុខភាព​ពិភពលោក ។

រូបតំណាង

អង្គការ​នេះ​បាន​អះអាង​ថា មនុស្ស​ពេញវ័យ​នៅ​កម្ពុជា​១​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​៥​នាក់ ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដោយសារ​ហានិភ័យ​នៃ​ជំងឺមិនឆ្លង​កើនឡើង ជា​ពិសេស គឺ​សម្រាប់​មនុស្ស​ដែល​មាន​វ័យ​ចាប់ពី​៣០​ឆ្នាំ ដល់​៧០​ឆ្នាំ​ឡើង ។

តាម​របាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ កាលពី​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ពពួក​ជំងឺមិនឆ្លង គឺជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ពោល​គឺ​ប្រមាណ​ជា​៦​ម៉ឺន​នាក់ នៅ​ក្នុង​មួយ​ឆ្នាំ ។ ប្រភព​ដដែល​សង្កត់ធ្ងន់​ថា ប្រសិនបើ​ពលរដ្ឋ និង​អ្នក​ដែល​ពាក់ព័ន្ធ​មិន​យកចិត្តទុកដាក់ លើ​បញ្ហា​នេះ​ទេ​នោះ វា​គឺជា​ហានិភ័យ​សុខភាព​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា ។

ក្រៅពី​នោះ​ប្រភព​ដដែល​នោះ​បាន​អះអាង​ថា ប្រជាជន​កម្ពុជា​១​នាក់ ក្នុង​ចំណោម​៤​នាក់​នៅ​ក្នុង​ចន្លោះ​អាយុ​ដដែល គឺ​បាន​ស្លាប់​ដោយសារ​លក្ខខណ្ឌ​ដូច​ជា ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺមហារីក និង​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ។

អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​ថា ស្ថានភាព​នៅ​កម្ពុជា គឺ​ធ្ងន់ធ្ងរ ហើយ​ស្ថាប័ន​នេះ​បាន​សង្កត់ធ្ងន់​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ប្រទេស ដែល​ទាមទារ​វិធីសាស្ត្រ​ដ៏​ទូលំទូលាយ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​យ៉ាង​មាន​ប្រសិទ្ធភាព ។

ពាក់ព័ន្ធ​នឹង​មូលហេតុ​នៃ​ការ​ដាច់​សរសៃឈាម​នេះ អ្នកជំនាញ​បាន​លើក​ឡើង​ថា គឺ​វា​បណ្តាល​មក​ពី​ឥរិយា​បទ​នៃ​ការ​ហូប​ចុក​ច្រើន ។ ការ​សិក្សា​ខាងលើ បាន​រក​ឃើញ​ថា មូលហេតុ​សំខាន់ គឺ​រួម​មានការ​កើនឡើង​នៃ​ការ​ទទួលទាន​អាហារ​ដែល​មាន​រស់ជាតិ​ប្រៃ ដែល​លើស​ពី​តម្រូវការ​នៃ​សារធាតុ​អំបិល​នៅ​ក្នុង​ខ្លួន​មនុស្ស ។

ប្រភព​ដដែល​សង្កត់ធ្ងន់​ថា ក្នុង​មួយ​ថ្ងៃ​ពលរដ្ឋ​កម្ពុជា​ទទួល​សារធាតុ​ប្រៃ​ចូល​ទៅ​ក្នុង​ខ្លួន​ជា​មធ្យម​គឺ​៩,៥​ក្រាម​ក្នុង​មួយ​ថ្ងៃ ពោល គឺ​វា​មាន​បរិមាណ​លើស​សារធាតុ​ប្រៃ ជិត​ពីរ​ដង​នៃ​ដែន​កំណត់ ដែល​បាន​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភព ។ តាម​ស្តង់ដា​របស់​អង្គការ​សុខភាព​ពិភព​លើក​បាន​លើ​ទឹកចិត្ត​ឲ្យ​មនុស្សជាតិ​ទទួលទាន​អ្វី​ដែល​មាន​ជាតិ​ប្រៃ​ដូច​ជា អំបិល​ទៅ​ក្នុង​ខ្លូ​ន​ឲ្យ​បាន​តិច​ជា​៥​ក្រាម ក្នុង​មួយ​ថ្ងៃ​បាន​ល្អ ។

លើស​ពី​នេះ ប្រភព​ដដែល​ក៏​បាន​បន្ត​ផង​ដែរ​ថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​បាន​កើនឡើង ដោយ​មនុស្ស​ពេញវ័យ​១​ក្នុង​ចំណោម ៤​នាក់ បាន​រាយការណ៍​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន ។ ដោយឡែក ការ​ប្រមូលផ្តុំ​នៃ​សារធាតុ​ផ្អែម​ក៏​ជា​ប្រភព​គ្រោះថ្នាក់​ដល់​សុខភាព ជា​ពិសេស គឺ​ជំងឺ​ដាច់​សរសៃឈាម​នេះ​ផ្ទាល់ ។

មក​ដល់​ពេល​នេះ អត្រា​ប្រេ​វ៉ាឡង់​នៃ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក៏​បាន​កើនឡើង​យ៉ាង​ខ្លាំង​ផង​ដែរ ដែល​ឥឡូវនេះ ប៉ះពាល់​ដល់​មនុស្ស​ពេញវ័យ​១​នាក់ ក្នុង​ចំណោម​៥​នាក់​ដែរ ។
ការ​ស្ទង់​មតិ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ៦,៣% នៃ​ពលរដ្ឋ​ពេញវ័យ​កម្ពុជា គឺ​បាន​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម ឬ​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺ​ទឹកនោមផ្អែម ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ទម្រង់​របប​អាហារ​មិនល្អ និង​ការ​កើនឡើង​នៃ​អត្រា​ធាត់ ។

បច្ចុប្បន្ន​នេះ​១៩,៤% នៃ​មនុស្ស​ពេញវ័យ​ត្រូវ​បាន​ចាត់​ថ្នាក់​ថា លើស​ទម្ងន់ ហើយ​៤,៤% ត្រូវ​បាន​ចាត់​ថ្នាក់​ថា ធាត់ ។ លើស​ពី​នេះ​ទៀត មនុស្ស​ពេញវ័យ​១​ក្នុង ចំណោម​៤​នាក់ ឬ​ប្រមាណ​ជា ២៥,៥% បាន​បង្កើន​សារធាតុ​កូ​ឡេ​ស្តេ​រ៉ុល​ចូល​ទៅ​ក្នុង​ខ្លួន ។

សរុប​ទៅ នៅ​ក្នុង​ស្ថានភាព​បែប​នេះ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម ក៏​ដូច​ជា កំណើន​នៃ​ជំងឺមិនឆ្លង​ពលរដ្ឋ​កម្ពុជា គួរតែ​ទម្លាប់​ដាក់​កម្រិត​ការ​ហូប​ចុក និង​កែ​លម្អ​របៀបរបប ជា​ពិសេស គឺ​រស់ជាតិ​ប្រៃ និង​ផ្អែម​បែប​ដិត​ៗ ។ ពលរដ្ឋ​ក៏​គួរតែ​កំណត់ ឬ​ដាក់​កម្រិត​ពពួក​អាហារ​ដែល​សំបូរ​កូ​ឡេ​ស្តេ​រ៉ូ​ល ឬ​ពពួក​អាហារ​ផ្ទុក​ខ្លាញ់​អាក្រក់ ។ សូម​យកចិត្តទុកដាក់​លើ​ការ​ហូប​ចុក ដើម្បី​សុវត្ថិភាព​សម្រាប់​យើង​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ