ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តកំពង់ចាម​ឧបត្ថម្ភ​ម៉ូតូ១០០​គ្រឿង​ដល់​កងកម្លាំងជួរ​មុខ​ប្រចាំ​ទិស​ខេត្តព្រះវិហារ

5 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ស្រប​ពេល​ដែល​សមរភូមិ​ជួរ​មុខ​កំពុង​តែ​ឈរជើង​ទុបទល់​និង​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​សៀម នៅ​ចំណុច​ព្រំដែន​ខេត្តព្រះវិហារ​និង​ឧត្តរមានជ័យ​បាន​ជួប​កង្វះខាត​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​។ ដោយ​ឃើញ​បែប​នេះ​រដ្ឋបាល​ខេត្តកំពង់ចាម ពិសេស​ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម​កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ផ្ដល់​ជូន​ម៉ូតូ​ច្រើន​ប្រភេទ​រហូត​ដល់​ចំនួន​១០០​គ្រឿង​សម្រាប់​កងកម្លាំង​ជួរ​មុខ​យក​ទៅ​បំពេញការងារ​បម្រើ​ក្នុង​អង្គភាព​ងាយស្រួល​ឈរជើង​ការពារ​តាម​បន្ទាត់​ព្រំដែន​។ លោក​ឧត្តមសេនីយ៍ទោ​ឈឺ​ន វ​ណ្ណី​មេបញ្ជាការ​រង​កងពលធំ​លេខ​៣…

ខេត្តកំពង់ចាម​: ស្រប​ពេល​ដែល​សមរភូមិ​ជួរ​មុខ​កំពុង​តែ​ឈរជើង​ទុបទល់​និង​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​សៀម នៅ​ចំណុច​ព្រំដែន​ខេត្តព្រះវិហារ​និង​ឧត្តរមានជ័យ​បាន​ជួប​កង្វះខាត​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​។ ដោយ​ឃើញ​បែប​នេះ​រដ្ឋបាល​ខេត្តកំពង់ចាម ពិសេស​ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម​កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ផ្ដល់​ជូន​ម៉ូតូ​ច្រើន​ប្រភេទ​រហូត​ដល់​ចំនួន​១០០​គ្រឿង​សម្រាប់​កងកម្លាំង​ជួរ​មុខ​យក​ទៅ​បំពេញការងារ​បម្រើ​ក្នុង​អង្គភាព​ងាយស្រួល​ឈរជើង​ការពារ​តាម​បន្ទាត់​ព្រំដែន​។

លោក​ឧត្តមសេនីយ៍ទោ​ឈឺ​ន វ​ណ្ណី​មេបញ្ជាការ​រង​កងពលធំ​លេខ​៣ ប្រចាំ​ទិស​ខេត្តព្រះវិហារ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​: ក្នុង​នាម​ឯកឧត្តម​ស្រី ឌឹ​ក មេបញ្ជាការ​កងពល ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​សាលាដំបូង​ខេត្ត បាន​ជួយ​ឧបត្ថម្ភ​ម៉ូតូ​ជា​ច្រើន​ប្រភេទ​រហូត​ទៅ​ដល់​ចំនួន ១០០​គ្រឿង​ដល់​កងកម្លាំង​ជួរ​មុខ ដោយ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២១​ខែសីហា ឆ្នាំ​២០២៥ នៅ​ក្នុង​បរិវេណ​សាលាខេត្ត​កំពង់ចាម​តែ​ម្ដង​។

លោក​មេបញ្ជាការ​រង​កងពលធំ​លេខ​៣ មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជា​ការ​ពិត​ណាស់​សមរភូមិ​មុខ​តែងតែ​ផ្សារ​ភ្ជាប់​ជាមួយនឹង​សមរភូមិ​ក្រោយ​ដោយ​មិន​អាច​ខ្វះ​បាន​នោះ​ទេ​។ ពេល​ទទួល​ម៉ូតូ​លោក​មេបញ្ជាការ​រង​បាន​សង្កត់ធ្ងន់​ថា​រូប​លោក​ហ្នឹង​ដឹក​យក​ម៉ូតូ​ទាំងអស់​ទៅ​ចែក​ជូន​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ដែល​ប្រចាំការ​ជួរ​មុខ​ងាយស្រួល​ដឹក​សំភារៈ​ផ្សេង​ៗ​ឡើង​លើ​ភ្នំ​មិន​ពិបាក​ដូច​ពេល​មុន​ទៀត​នោះ​ទេ​។​ក្នុង​នាម​មេបញ្ជាការ​សូម​ផ្ដេ​ជ្ញា​ចិត្ត​ការពារ​មរណភាព​ទឹកដី​ទប់ទល់​មិន​ឱ្យ​ទ៏​ព​សៀម​ទន្ទ្រាន​យក​ដី​កម្ពុជា សូ​ម្បី​តែ​មួយ​មី​លី​ម៉ែត្រ​ជា​ដាច់ខាត​។

សូម​បញ្ជាក់​ថា​ ​មានការ​ប្រយុទ្ធ​គ្នា​ដល់​ក្តៅ​គគុក​​រវាង​សៀម​មក​លើ​កម្ពុជា​ កងកម្លាំងប្រដាប់អាវុធ​ជួរ​មុខ​មាន​ទាំង​នគរបាល​ទាហាន​បានប្រយុទ្ធ​គ្នា​រហូត​ដល់​ទៅ​៥​ថ្ងៃ (២៤​ដល់​២៨​កក្កដា​ឆ្នាំ​២០២៥ )​នា​ពេល​កន្លង​ទៅ​។​

ជាមួយ​នោះ​តប​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​តេ​ជោ​សែន​សម្ដេច​បវរ​ធិ​បតី ត្រូវ​បាន​ឯកឧត្តម​អ៊ុ​ន​ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​ចលនា​សប្បុរសជន ដោយ​បាន​យក​អំណោយ​ទៅ​ចាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំង​នៅ​ខេត្តព្រះវិហារ​និង​ឧត្ត​មាន​ជ័យ​ជាមួយ​នោះ​ក៏​បាន​ចែក​ចំ​ណោ​យ​ដល់​កងកម្លាំង​ជួរ​មុខ​ទៀត​ផង​។

​ក្រៅពី​នេះ​ក៏​សង្កេត​ឃើញ​មាន​សប្បុរសជន​គ្រប់​ទិស​ទី​បាន​បង្កើត​កម្លាំង​មហា​សាមគ្គី​បរិ​ច្ចាក​ធនធាន​ផ្ទាល់ខ្លួន​យក​ទៅ​ចែក​ជូន​ដល់​អ្នក​ភៀស​សឹក​ព្រមទាំង​កម្លាំងប្រដាប់អាវុធ​ជួរ​មុខ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​កម្លាំងចិត្ត​ពុះពារ​តស៊ូ​ក្រាញននៀល​ទប់ទល់​មិន​ឱ្យ​មានការ​ឈ្លានពាន​ពី​សំណាក់​ទ័ព​សៀម​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ